​ចង់​មាន​រាង​ស្អាត​ គួរតែ​ចងចាំ​រឿង ​មួយ​ចំនួន​

ប្រសិនជាអ្នកចង់ប្រែពី ធាត់មកស្គម ប្រែជារាងដូចដំរីទឹក មករាងតូច អ្នកគួរតែចងចាំ នូវចំនុចមួយចំនួន ទើបពេលដែល អ្នកស្រកទម្ងន់ វាមិន ប៉ះពាល់ដល់ សុខភាពអ្នក។ ដូចនេះតើមានចំនុចអ្វីខ្លះទៅ?

​ចង់​មាន​រាង​ស្អាត​ គួរតែ​ចងចាំ​រឿង ​មួយ​ចំនួន​

  1. មិនត្រូវប្រើវិធី សម្រកក្នុងរយៈពេលខ្លី ព្រោះបើអ្នកប្រើរយៈពេល ខ្លីបំផុតក្នុងការស្រក នោះវានឹងអាចប៉ះពាល់ ដល់សុខភាពអ្នកជាខ្លាំង ព្រោះមានអ្នកខ្លះ ខំប្រឹងបង្អត់អាហារ ដើម្បីទទួលបាន រាងស្អាត ប៉ុន្តែក្រោយពីមាន រាងស្អាតរួច រាងកាយបែរជា មានជំងឺទៅវិញ ដូចនេះអ្នកគួរតែ ជ្រើសរើសវិធី ដែលត្រូវក្នុង ការស្រកទោះបីជាយូរ ឲ្យតែអ្នកព្យាយាម អ្នកនឹងបានសម្រេច ថែមទាំងមិនប៉ះពាល់ ដល់សុខភាពអ្នកទៀតផង។
  2. ជាងនេះទៅទៀត អ្នកមិនត្រូវជឿជាក់ ថ្នាំស្រកទម្ងន់អាចធ្វើ ឲ្យអ្នកមានរាងស្អាត ឡើយ ព្រោះថ្នាំទាំងនោះ យើងមិនដឹងថាគេ បានប្រើសារធាតុ អ្វីដើម្បីផលិត ឡើយ ដូចនេះអ្នកមិនត្រូវទិញ ផឹកផ្តេសផ្តាសនោះទេ។
  3. មុននឹងអ្នកប្រើវិធី អ្វីក្នុងការធ្វើឲ្យស្រក អ្នកត្រូវតែគិតពីសុខភាព អ្នកជាមុនសិន ថាតើសុខភាពអ្នកអាច ទ្រាំទ្របានឬទេ ព្រោះបើអ្នកគិតតែ ធ្វើតាមគេនោះអ្នក នឹងមិនអាច ទ្រាំទ្របានឡើយ ដោយសារតែសុខភាព របស់មនុស្សយើងគឺខុសៗគ្នា។
  4. អាហារដែលអ្នកបរិភោគ គឺត្រូវតែមានជាតិ ខ្លាញ់ទាប និងអំបិលទាប ហើយត្រូវតែគ្រប់គ្រង មាត់អ្នកឲ្យបានល្អ ដោយមិនត្រូវមើលឃើញ អ្វីបរិភោគនោះឡើយ ព្រោះវាអាចធ្វើឲ្យ អ្នកមិនអាចទទួល ជោគជ័យទោះបីជា អ្នកខំប្រឹងយ៉ាងណាក៏ដោយ។
  5. មិនត្រូវជឿជាក់លើ ជញ្ជីនដែលអ្នកថ្លឹងនោះទេ អ្នកត្រូវតែមើលក្នុងកញ្ចក់ ទើបអ្នកអាចដឹងច្បាស់ថា អ្នកស្រកឬមិនទាន់ស្រកទម្ងន់៕

​ចង់​មាន​រាង​ស្អាត​ គួរតែ​ចងចាំ​រឿង ​មួយ​ចំនួន​

ដោយៈhttp://www.health.com.kh/