ចង់ដឹងថា សុខ ពិសី ច្រៀង ១ រោង ស៊ីថ្លៃប៉ុន្មានអត់?

សុខ ពិសី បានទម្លាយឱ្យដឹងថា ជាទូទៅនាងយកតម្លៃខ្លួនចន្លោះពី ១ ៦០០ ដុល្លារ ទៅ ១ ៨០០ ដុល្លារ ក្នុងការច្រៀងឱ្យកម្មវិធី ប្រគំតន្ត្រីនានា។ តម្លៃអាចប្រែប្រួល អាស្រ័យ លើចម្ងាយផ្លូវជាក់ស្ដែង។

ចង់ដឹងថា សុខ ពិសី ច្រៀង ១ រោង ស៊ីថ្លៃប៉ុន្មានអត់?

“បើនិយាយទៅ តាមជិតតាមឆ្ងាយ! បើជិត ១ ៦០០ ដុល្លារ បើឆ្ងាយ ១ ៧០០ ដុល្លារអ៊ីចឹងទៅ”។ ពិសី ថ្លែងមកកាន់ Sabay ថ្មីៗនេះ។ តារាល្បីរូបនេះបន្តថា បច្ចុប្បន្ននាងកំពុងមមាញឹក ខ្លាំងសម្រាប់ការច្រៀងនៅតាមខេត្តនានា ស្ទើររកពេលសម្រាក គ្មានទៅហើយ។ សំណព្វចិត្តយុវវ័យ ខាងលើអះអាងថា មានសប្ដាហ៍ខ្លះ នាងត្រូវច្រៀងចំនួន ៤ទៅ ៥យប់ជាប់គ្នាក៏មានដែរ។

ទោះបីជាយ៉ាងណា តារាស្រីរូបនេះបញ្ជាក់ថា ចំណូលទាំងអស់មិនបានចែកជា មួយផលិតកម្មនោះទេ ព្រោះអ្នករៀបចំកម្មវិធីជាអ្នកទាក់ទង មករូបនាងដោយផ្ទាល់តែម្ដង។ ប៉ុន្តែយ៉ាងណា ក៏មានការអនុគ្រោះ ពីផលិតកម្មផងដែរ៕

ចង់ដឹងថា សុខ ពិសី ច្រៀង ១ រោង ស៊ីថ្លៃប៉ុន្មានអត់?

ប្រភព៖ សប្បាយ