​ទឹក ​មាន​ប្រយោជន៍​ អ្វីខ្លះ​ដល់​សុខភាព​ បុរស​?

ថ្វីត្បិតតែការវិចខ្ចប់ ទឹកក្នុងដប់ ប្រកបដោយគុណភាព និងអាចទទួលយក បានក៏ដោយក៏វានៅ តែជារឿងមួយមិន អាចទាក់ទាញចិត្តបុរស គ្រប់រូប មកទទួលទាន ទឹកក្នុងមួយថ្ងៃៗមិនបាន គ្រប់គ្រាន់ដដែល។ នៅសតវត្សន៍ ទី២១មួយ នេះ ក្នុងប្រទេសលោកខាងលិច ពួកគេមានទម្លាប់ ញ៉ាំទឹក យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ហើយការបង្គ្រប់ជាតិទឹក ក្នុងខ្លួនដែលបាត់បង់ នៅតែជារឿងដ៏សំខាន់ មិនអាចខ្វះបានឡើយ ព្រោះ រាងកាយរបស់មនុស្ស យើងម្នាក់ៗផ្សំឡើងដោយ ជាតិទឹករហូតដល់ ៧០ភាគរយទៅហើយ ដូច្នេះ អ្នកគួរធ្វើយ៉ាងណា កែសម្រួល ឬថែរក្សា ស្ថានភាពក្នុងខ្លួន អោយបែបនេះអោយបាន ត្រឹមត្រូវរហូតទើប រាងកាយមានសុខភាពល្អ។

ជាធម្មតា មនុស្សយើងបាត់បង់ ជាតិទឹកតាមរយៈការ បែកញើស, នោម, ចំហាយទឹកដែល ចេញពីក្នុងមាត់ និងគ្រាប់ភ្នែក។ ទោះបីជារឿងនេះ ជា រឿងធម្មតារបស់រាងកាយ ដើម្បីបញ្ចេញកាក សំណល់ពី រាងកាយក៏ដោយ ប៉ុន្តែវានៅតែមិនទាន់ ធ្វើអោយលំហូរជាតិទឹក ក្នុងខ្លួនដើរបានល្អ នៅ ឡើយទេ។ដូច្នេះដើម្បីល្អ យើងត្រូវតែទទួលទាន ទឹកអោយបានច្រើនវិញ។ តាមពិត នៅពេលយើង ឃ្លានអាហារ វាទំនងជាធ្វើអោយ អ្នក ស្រេក ទឹកមុខគេជា ពិសេសក្នុងកំណាក់ កាលចាប់ផ្តើមខ្សោះ ជាតិក្នុងខ្លួនតែម្តង ដូច្នេះហើយទើបការ ញ៉ាំទឹកទៀងទាត់អាច ជួយអោយអ្នក បញ្ឈប់ ការមិនញ៉ាំ អាហារបាន។

រឿងមួយដែលគួរចងចាំនោះគឺថា មិនត្រូវព្យាយាម បញ្ឈប់ការស្រេកទឹក ដោយការញ៉ាំភេសជ្ជៈ មានជាតិ ផ្អែម, មានជាតិហ្គាស, ទឹកផ្លែឈើ និង ស្រាបៀរឡើយ ព្រោះភេសជ្ជៈ ទាំងនេះមិនបានផ្តល់ នូវជាតិទឹកទៅតាម តម្រូវការនៃការ ស្រេកទឹករបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែទទួល ទានទឹកអោយបាន ច្រើននៅពេល អាកាសធាតុក្តៅ, ក្រោយពីធ្វើការដោយ ប្រើកម្លាំងរាងកាយខ្លាំងក្លា, មានជំងឺផ្តាសាយ, ក្អក និងក្រដាស។

ការដែលខំប្រឹងហីសំបោរ ក៏ធ្វើអោយបាត់បង់ ជាតិទឹកច្រើនដែរ។ ទម្លាប់ដ៏ល្អមួយដែល បុរសគ្រប់រូបគួរ ប្រកាន់ខ្ជាប់នោះគឺ ការទទួលទានទឹក អោយបានច្រើនតាមតែ អាចធ្វើបានក្រោយ ពិភ្ញាក់ពីដេក ព្រឹកឡើយ ព្រោះវានឹងជួយអោយ រាងកាយលុបបំបាត់ ភាពស្ងួតចោល បានក្នុងពេល ដែលកំពុងតែដេកលក់៕

​ទឹក ​មាន​ប្រយោជន៍​ អ្វីខ្លះ​ដល់​សុខភាព​ បុរស​?

ដោយៈhttp://www.health.com.kh/