ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ភ្នំពេញ៖ ក្រុមហ៊ុន Rohto-Mentholatum ( Cambodia ) Co.,Ltd  ក្រោមការសហការជាមួយ SUN Super Model Cambodia បានរៀបចំការប្រកួត កញ្ញាឯក សាកលវិទ្យាល័យ ២០១៦ (Miss University 2016) វគ្តផ្តាច់ព្រ័ត នៅផ្សារអ៊ីអនភ្នំពេញថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១៦ ដែលក្រោមការឩបត្តមធំ ដោយផលិតផល LIPICE និង Lip on lip ជាក្រែមលាប ការពារបបូរមាត់ ដែលពេញនិយម បំផុតក្នុងស្រទាប់ យុវវ័យសព្វថ្ងៃ។

Mr SHUNSUKE SHINODA (ស៊ុនសូកិ ស៊ីណូដាក់) - Vice President of Rohto-Mentholatum (Cambodia) បានមានប្រសាសន៏ថា ៖ ថ្ងៃនេះជាវគ្គប្រកួត ផ្តាច់ព្រ័តរបស់ កញ្ញាឯក សាកលវិទ្យាល័យ 2016 ឆ្នាំទី1 ដែលជាកម្មវិធីដំបូង មួយរបស់ក្រុមហ៊ុន Rohto Cambodia ដែលជំរុញភាព ក្លាហានដល់យុវតី ដែលកំពុងសិក្សាក្នុង សាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យចូលរួម ប្រកួតប្រជែងបង្ហាញ រូបសម្រស់ ទេពកោសល្យ និងភាពឆ្លាតវៃ របស់ខ្លួនជាមួយភាព ជឿជាក់ទៅកាន់ មហាជនក្នុងប្រទេស និង ឆាកអន្តរជាតិ។

ក្នុងនោះកម្មវិធីរបស់យើងគឺផ្តល់ឪកាស ដល់បេក្ខនារី ដែលទទួលបាន ជ័យលាភីលេខ 1 ទទួលបានរង្វាន់ពិសេស គឺ ឪកាសចូលរួមប្រកួត នៅក្រៅប្រទេស, ក្លាយជាតារា បង្ហាញម៉ូតប្រចាំ SUN Super Model Cambodia និងទទួលបាន រង្វាន់ទឹកប្រាក់ 4,000,000 លានរៀល និង រង្វាន់ដទៃជាច្រើនទៀត។ 

ក្រោមការជ្រើសរើសដ៏សុក្រិត យុត្តធម៌យើងជ្រើសរើស បានបេក្ខនារី ២០ រូបក្នុងចំនោម បេក្ខនារី ៨៩៩ រូបដែលចូលរួម ប្រកួតទាំងអស់ សំរាប់វគ្គផ្តាប់ព្រ័តនេះ។ រយះពេលកន្លងមក បេក្ខនារីទាំង ២០រូបរបស់ យើងមិនត្រឹមតែមាន រូបសំរស់ស្រស់ស្អាត នោះទេ គឺពួកគេបាន ចូលរួមការងារជួយ សង្គមដោយចុះធ្វើ ការចែកអំណោយ ដល់ប្អូនៗកុមារ កំព្រានៅអង្គការ ស្នាមញញឹមកុមារ ជាការចែករំលែក ក្តីស្រលាញ់ទៅកាន់អ្នក ដែលកំពុងត្រូវការ។ 

ជាមួយគ្នានោះ ម្ចាស់បទ ស្នេហាអាថ៏កំបាំង  គឺកញ្ញាមាស សុសោភា  តារាចំរៀង ល្បីល្បាញ ក្នុងស្រទាប់យុវវ័យ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួម ផ្តល់ភាពកំសាន្តជូន ដល់អ្នកទស្សនាទាំងអស់ផងដែរ។

ពានរង្វាន់បន្ថែម (៥រូប)

- កញ្ញាឯកអាក្បកិរិយាល្អ ឈ្មោះ ប៉ែន ពុណ្ណាវឌ្ឃន៏ ពី សកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ -ភ្នំពេញ

-កញ្ញាឯកញញឹមស្រស់ ឈ្មោះ ស៊ីណា ខេម៉ា ពី សកលវិទ្យាល័យ បញ្ញាសាស្រ្ត- បាត់ដំបង

-កញ្ញាឯករួសរាយរាក់ទាក់ +-១ ឈ្មោះ យ៉ា ល័ក្ខ ពី សកលវិទ្យាល័យ វេស្ទើន-ភ្នំពេញ

- កញ្ញាឯកថតរូបស្អាត ឈ្មោះលិញ ចន្រ្ទបុត្តី ពី សកលវិទ្យាល័យ ជាស៊ីមកំចាយមារ -កំពង់ចាម         

- កញ្ញាឯករាងស្អាត ឈ្មោះ លឹម ស្រីពៅ ពី វិទ្យាស្ថានវ៉ាន់ដា-ភ្នំពេញ ពានរង្វាន់ជ័យលាភីកញ្ញាឯក សាកលវិទ្យាល័យ២០១៦

ជ័យលាភីលេខ ១: បាដាត មរតក ពី សាកលមេគង្គកម្ពុជា- ភ្នំពេញ រង្វាន់ទឹកប្រាក់ 4,000,000 រៀល

ជ័យលាភីលេខ ២: ហេង សុទ្ធនិស្ស័យ   ពី សាកលប៊ែលធីអន្តរជាតិ- ភ្នំពេញ រង្វាន់ទឹកប្រាក់ 3,000,000 រៀល

ជ័យលាភីលេខ ៣: ស៊ុវីរះ ណាវីន ពី សាកលវេស្ទើន- ភ្នំពេញ រង្វាន់ទឹកប្រាក់ 2,000,000រៀល

ក្រុមហ៊ុន Rohto-Mentholatum (Cambodia) សូមថ្លែងអំណរគុណ ដល់បេក្ខនារីទាំងអស់ ដែលបានចូលរួមប្រកួត និង សូមលើកទឹកចិត្តចំពោះ បេក្ខនារីដទៃទៀត អោយមានភាព ក្លាហានបញ្ចេញរូប សម្រស់ដែលខ្លួនមាន សម្ថភាព និង ភាពឆ្លាតវ័យសំរាប់ កម្មវិធីផ្សេងៗទៀត៕

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦

ការប្រកួត វគ្គផ្តាច់ព្រ័តកញ្ញាឯក សាកលវិទ្យាល័យ ២០១៦