ចន ច័ន្ទលក្ខិណា ធ្វើខ្លួនធម្មតា មិនតម្កើងឫក ជាតារាល្បីពេលចុះ ទៅថតកុនតាមខេត្ត

ភ្នំពេញៈ ពិធីការិនី និងជាតារាសម្តែង ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះ បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហាញពីភាពសាមញ្ញ ប្រៀបដូចជា មនុស្សធម្មតា ដោយមិនបាន តម្កើងឫកថា ខ្លួនជាតារាល្បីឡើយ ខណៈដែលនាងចុះទៅថតកុន នៅតាមខេត្ត មិនតែប៉ុណ្ណោះ នាងថែមទាំងដើរផ្សារ យ៉ាងរំភើយថែមទៀតផង ។

រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់សាម៉ីខ្លួន នាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើ Facebook របស់ខ្លួន បង្ហាញឲ្យអ្នកគាំទ្រ បានឃើញពីជីវិត ធម្មតារបស់នាង បើទោះជានៅលើឆាក និងនៅលើកញ្ចក់ ទូរទស្សន៍នាង គឺជាតារាមួយដួង ដែលល្បី លេចធ្លោយ៉ាងណា ក៏ដោយ តែបើនិយាយពី ជីវិតឯកជនវិញ គឺនាងមិនបានបង្ហាញ ភាពហ៊ឺហារ ស៊ីវិល័យ ក្នុងនាមជាតារាទេ ពោលផ្ទុយទៅវិញ នាងបែរជា ស្លៀកពាក់ធម្មតាៗ ហើយទៅទិញត្រី និយាយគ្នាលេង ជាមួយអាជីវករ នៅក្នុងផ្សារមួយកន្លែង មើលទៅប្រៀប ដូចជាមនុស្សសាមញ្ញ រួសរាយរាក់ទាក់ មិនប្រកាន់ឫកតម្កើង ខ្លួនកប់ពពកឡើយ ៕