ការជ្រុះសក់ភាគច្រើន ទាក់ទងនឹងជំងឺ

ការជ្រុះសក់ភាគច្រើន ទាក់ទងនឹងជំងឺ

ការជ្រុះសក់អាច កើតឡើងដោយ សារតែជំងឺ ឬការព្យាបាល របស់ជំងឺណាមួយ។ ស្ថិតក្នុងករណីបែបនេះ វាពិតជាងាយធ្វើអោយ យើងសម្គាល់ដឹងភ្លាមៗណាស់ ព្រោះការជ្រុះសក់នោះមានចំនួនច្រើនៗតែម្តងនៅពេលកក់សក់ ឬសិតសក់ ឬឃើញវាសក់ដែលជ្រុះនោះនៅលើខ្នើយ ឬលើស្មារ។ បើសិនជាវាជាប់ទាក់ទងនឹងបញ្ហាណាមួយផ្សេងទៀត វានឹងមានរោគសញ្ញាទាក់ទងគ្នាជាមិនខាន ហើយមូលហេតុដំបូងគេគួរតែព្យាបាលដោយការណែនាំពីគ្រូពេទ្យ។ តាមក្បូន នៅពេលបញ្ហាដំបូងត្រូវបានព្យាបាលហើយ កាត់ជ្រុះសក់ក៏បាត់ទៅវិញដែរ។ ប៉ុន្តែបើសិនជាការព្យាបាលនោះបង្កអោយមានផលរំខានម្តងទៀតវិញ អ្នកគួរតែយករឿងនេះទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមទៀត។

ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលជាដើមចមនាំអោយជ្រុះសក់៖

  • ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺក្រពេញ Pituitary
  • ជំងឺ Lupus
  • ការព្យាបាលដោយប្រើកាំរស្មី ឬសារធាតុគីមី
  • រឿងគ្រប់យ៉ាងដែលធ្វើអោយអ្នកក្តៅខ្លួនខ្លាំងដូចជា ផ្តាសាយ ឬការបង្ករោគដោយវីរ៉ុស
  • ការព្យាបាលដោយថ្នាំ Steroid
  • ការបង្ករោគផ្សិតលើស្បែកក្បាល
  • ក្រោយពេលវះកាត់ឆ្អឹងបាក់បែក
  • កង្វះជាតិដែក ឬប្រូតេអ៊ីន៕

 ប្រភព៖ www.health.com.kh