គឹម លីហ្សា ប្រកាសមានកូន ក្រោយរៀបការ ជាង២ឆ្នាំ

ភ្នំពេញៈ វាពិតជារឿងដែល គួរឲ្យរំភើបខ្លាំងណាស់ នៅពេលដែលអតីត តារាសម្តែង និងជាតារាចម្រៀង អ្នកនាង គឹម លីហ្សា បានចេញមុខ ចេញ មាត់ ប្រកាសជាសាធារណៈថា ខ្លួនមានកូនហើយ ក្រោយពីនាងបាន ដឹកដៃស្វាមីអាណិក ជនខ្មែរ រស់នៅអូស្ត្រាលី ចូលរោងការ កាលពីចុង ឆ្នាំ២០១៣ កន្លងទៅនេះ ។

អតីតតារាចម្រៀង និងសម្តែងស្រីស្អាត សាច់សរ នាង គឹម លីហ្សា បានចូលរោងការ ក្រោយអតីតតារាសម្តែង សម្បុរខ្មៅស្រអែម នាង សារាយ សក្ខណា ប្រមាណជិត ១ សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែពេលនេះ សារាយ សក្ខណា មានកូនស្រី អាយុជិត១ឆ្នាំហើយ តែដោយឡែកតារា ស្រីរូបស្អាត នាង គឹម លីហ្សា និងស្វាមីរបស់នាងវិញ បែរជាមិនទាន់ មានកូនចៅ ដូចតារាសម្តែងរួមជំនាន់ឡើយ ព្រោះថាកន្លងមក ស្វាមីភរិយាមួយគូនេះ ធ្លាប់ពើបប្រទះ និងស្នេហារង្គោះរង្គើ ជាមួយគ្នាថែមទៀតផង ។ ពាក់ព័ន្ធទៅនិងបញ្ហានេះដែរ ក៏បានធ្វើឲ្យមហាជន ទន្ទឹងរង់ចាំអ៊ុតមើលថា ជីវិតស្វាមីភរិយាមួយគូនេះ ជួបរឿងបែកបាក់ដូចពាក្យ ចចាមអារ៉ាមឫក៏យ៉ាងណានោះ ?

នៅទីបំផុតអ្វីដែល ទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺបានស្រាយចម្ងល់ហើយ បន្ទាប់ពីស្រីស្អាត គឹម លីហ្សា បានសរសេរសារបង្ហោះ ដោយភ្ជាប់មកជាមួយរូបភាព និងអារម្មណ៍សប្បាយ រីករាយថា «លើកទីមួយនៅក្នុងជីវិត ហើយដែរ ខ្ញុំរំភើបរហូតដល់ស្រក់ទឹកភ្នែក សូមស្វាគមន៍ ការមកកាន់ពិភពលោក មួយនេះណា កូនសំលាញ់ ប៉ាម៉ាក់រង់ចាំជួប មុខកូនណា I love u baby » ៕