លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

6 Videos

​បុរស​វ័យ ២១ ឆ្នាំ​ម្នាក់ ដែលមាន​ឈ្មោះថា Wang Peihong បាន​បញ្ឈប់​ការព្យាបាល​ជំងឺមហារីកគ្រាប់​ឈាម​របស់លោក ដោយ​យកលុយ​ដែល​រៃអង្គាស​បាន យកទៅ​រៀបចំ​ពិធីមង្គលការ​សម្រាប់ ម្ដាយ​របស់លោក នៅ​ស្រុកកំណើត​ក្នុង​ទីក្រុង Shouguang ក្នុង​ខេត្ត Shangdong ។​

លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺមហារីក​កាលពី​ឆ្នាំ ២០១៤ ហើយ​គ្រួសារ​របស់ លោក ក៏​ប្រើ​លុយ​សន្សំ​ស្ទើរតែ​ទាំងអស់​ដើម្បី​ព្យាបាល​រូបលោក ។ ឪពុក​របស់លោក Wang បាន ស្លាប់​បាត់ទៅហើយ ហើយ​ម្ដាយ​របស់លោក​ឈ្មោះ Feng Tiancai បាន​ក្លាយជា​អ្នករកស៊ី​ចិញ្ចឹម គ្រួសារ​តែម្នាក់ឯង ដោយ​រកលុយ​តាមរយៈ​ការដាំ​បន្លែ​ចិញ្ចឹមជីវិត ។​

លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

​ការផ្សព្វផ្សាយ​ដើម្បី​រកលុយ​មក​ព្យាបាល​លោក Wang របស់​ម្ដាយ​លោក បាន​រីក​សុះសាយ​ឆ្ងាយ ទៅៗ​រៀងរាល់ថ្ងៃ តែ​លោក Wang ស្រាប់តែ​សម្រេច​ចិត្តការ​រៃអង្គាស​លុយ ក៏ដូចជា​ការព្យាបាល​ខ្លួន ហើយ​ទៅ​រៀបចំ​ពិធីមង្គលការ​សម្រាប់​ម្ដាយ​របស់គេ និង​ឪពុក​ទី​ពីរ​ដែលមាន​ឈ្មោះថា Wang Zhaofu ទៅវិញ ស្របពេល​ដែល​លុយ​សម្រាប់​ព្យាបាល ត្រូវបាន​រៃអង្គាស​គ្រប់​ចំនួន​កាលពី​ឆ្នាំមុន ហើយ​លុយ​នោះ​ក៏​គ្រប់គ្រាន់​សម្រាប់​ការរៀបចំ​មង្គលការ​នៅផ្ទះ​របស់​ម្ដាយ​លោក​ផងដែរ ។​

លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

​កាលពី​សប្ដាហ៍​មុន អ្នកភូមិ​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​ម្ដាយ​លោក Wang ហើយ​អ្នកស្រី Feng បានទទួល​នូវ​ការ​ជូនពរ​ជាច្រើន​ពី​អ្នកជិតខាង រហូត​ធ្វើ​ឲ្យ​លោកស្រី​ស្រក់​ទឹកភ្នែក ។ ក្នុង ឱកាស​ដ៏​ពិសេស​នោះ លោក Wang បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ម្ដាយ​លោក ដោយ​លុតជង្គង់ នៅ​ចំពោះមុខ​ម្ដាយ ។​

លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

​លោក Wang បាន​និយាយថា គាត់​មិន​ខ្លាច​សេចក្ដីស្លាប់​ទេ ប៉ុន្តែ​គាត់​ពិតជា​សុំទោស​ចំពោះ​ម្ដាយ របស់លោក ព្រោះតែ​លោក​មិនអាច​ថែរក្សា​គាត់​ទៅ​ថ្ងៃមុខ​បាន​ទៀត ។ គាត់​សង្ឃឹមថា ម្ដាយ​របស់ គាត់​នឹង​រីករាយ​ជានិច្ច បន្ទាប់ពី​គាត់​នឹង​ចាកចេញ​ជា​រៀងរហូត​នៅ​ថ្ងៃ​ណាមួយ​នោះ ។​

​រូបថត​ម្ដាយ​លោក Wang និង​លោក Wang ផ្ទាល់​នៅក្នុង​ថ្ងៃ​មង្គលការ​នោះ បានធ្វើ​ឲ្យ​បេះដូង មនុស្ស​គ្រប់គ្នា​ក្ដុកក្ដួល​យ៉ាងខ្លាំង ហើយ​ក៏មាន​មនុស្ស​ជាច្រើន​បានធ្វើការ​ជូនពរ​ចំពោះ​ក្ដី​ស្រឡាញ់ ដ៏​ធំធេង​ចំពោះ​គ្នា រវាង​ម្ដាយ និង​កូន​ពួកគាត់​ផងដែរ ៕ ខេមរា​

លះបង់​ការព្យាបាល​មហា​រីក ដើម្បីឱ្យ​ម្តាយ​បាន​ចូល​រោងការ​

​ប្រភព​៖ CCTVNews