រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ សម្ដេចតេជោ ឲ្យប្ដឹងចូល Inbox តើមន្រ្តីអែបអប មានលេសអ្វីទៀត?

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានសរសេរ សារទៅកាន់ មន្រ្តីដែលពូកែអែបអបថា តើអ្នកដែលតែងតែចោទសារព័ត៌មាន និយាយតែរឿងអាក្រក់ ពេលនេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យប្ដឹងចូលក្នុង Inbox សម្ដេចផ្ទាល់ ចាំមើលមន្រ្តីទាំងនោះ មានលេសអ្វីទៀតចាក់ចុចទៀត។

លោក ខៀវ កាញារីទ្ធ បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ដល់នាយករដ្ឋមន្ត្រីឲ្យប្តឹងចូល Inbox លោកផ្ទាល់ ទាក់ទិនទៅនឹងការរំលោភច្បាប់នានា ចាំមើលលោកអែបនិងលោកអប ដែលតែងតែលើក ថា សារព័ត៌មាន និយាយតែរឿងអាក្រក់ យកលេសអីទៀតចាក់ចុច" ?

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានបើកដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុកបណ្ដាញ សង្គមហ្វេសប៊ុកសម្ដេចផ្ទាល់ សម្រាប់ទទួលសារ និងលិខិតបណ្ដឹងផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម៕

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ សម្ដេចតេជោ ឲ្យប្ដឹងចូល Inbox តើមន្រ្តីអែបអប មានលេសអ្វីទៀត?