បង្កើត​ភាព​រីករាយ​ប្រចាំ​ថ្ងៃ​ជាមួយនឹង​ទម្លាប់​៣​យ៉ាងនេះ​

បង្កើត​ភាព​រីករាយ​ប្រចាំ​ថ្ងៃ​ជាមួយនឹង​ទម្លាប់​៣​យ៉ាងនេះ​

​មាន មនុស្ស​មួយចំនួន​តែងតែ​ប្រើ​ជីវិត​របស់​ខ្លួន​ឱ្យមាន​ភាព​អួរ​អាប់ និង​មិន​ស្រស់​ស្រាយ​។ កត្តា​អស់ទាំង​នេះ​គឺ​ដោយសារតែ​ខ្លួន​យើង​ជា​អ្នក​ធ្វើ​តែប៉ុណ្ណោះ ប្រសិន​ជា​យើង​ចេះ​រៀបចំ ជីវិត ការរស់នៅ​របស់​យើង​ឱ្យបាន​ល្អ នោះ​ជីវិត​របស់​យើង​មាន​តែ​ភាព​រីករាយ ស្រស់ថ្លា​ជានិច្ច ។​ខាងក្រោម​នេះ គឺជា​គន្លឹះ​៣​យ៉ាង ដែល​អាច​ជួយ​បង្កើត​ទម្លាប់​នៃ​ភាព​រីករាយ​ចំពោះ​អ្នក​បាន ៖

១. រៀបចំ​កន្លែង​គេង​ឲ្យមាន​របៀបរៀបរយ​៖ អ្នក​ត្រូវ​ដឹងថា ដំណេក​ជា​ខ្នាត​ឲ្យ​សំអាត​សំអាង​ជា ទើប​ទេវតា​រក្សា​សុខ​។ ប្រសិន​ជា​កន្លែង​គេង​របស់​អ្នក​គ្មាន​របៀបរបប គ្មាន​សណ្ដាបធ្នាប់ គ្មាន​ការសម្អាត​បាន​ត្រឹមត្រូវ​ទេ នោះ​អ្នក​ប្រាកដ​ជា​គ្មាន​អារម្មណ៍ល្អ​ជាមួយ និង​កន្លែង​គេង​របស់​អ្នក​ទេ ហើយ​គ្រប់​ពេល​ដែល​អ្នក​ឃើញ​កន្លែង​គេង​អ្នក​ប្រាកដជា​មាន​ភាពស្មុកស្មា​ញ ជាក់​ជាមិនខាន​។​

២. ទម្លាប់​ចំណាយ​ពេល​ពីរ​បី​នាទី​រៀប​បន្ទប់​ជា​ប្រចាំ​៖ បន្ទប់​ស្អាត​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​។ ជា​ការពិត​ណាស់ ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ស្ត្រេ​ស ប៉ុន្តែ​អ្នក​បាន​មក​ឃើញ បន្ទប់​របស់​អ្នក​ដែល​មាន​ភាពស្រស់ស្អាត ប្រាកដ​ណាស់​អ្នក​និង​លែង​មាន​អារម្មណ៍ ស្ត្រេ​ស ឬ​មិន​សប្បាយចិត្ត​ទៀត​ជាក់​ជាមិនខាន​។​

៣. ដាក់តាំង​វត្ថុ​រំលឹក​អនុស្សាវរីយ៍​ល្អៗ​ជុំវិញខ្លួន​៖ នេះ​ក៏​ជា​វិធី​ល្អ​មួយ​ផងដែរ ព្រោះ​ពេល​ខ្លះ​វត្ថុ អនុស្សាវរីយ៍​អស់ទាំងនោះ អាចធ្វើឱ្យ​អ្នក​បានរ​សាយ​ទុក្ខ​កង្វល់ ការ​ដែល​មិន​សប្បាយចិត្ត​ផងដែរ​។ ដូច្នេះ​អ្នក​អាច​តាំង​វត្ថុ​ណា ឬ​របស់​ណា​ដែល​អ្នក​ពេញចិត្ត នៅក្នុង​បន្ទប់​គេង​របស់​អ្នក នោះ​អ្នក​អាច​កាត់បន្ថយ​អា​ការស្ត្រេស ឬ​មិន​សប្បាយចិត្ត​បាន​ជាក់​ជាមិនខាន​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។