ចង់​គេង​លក់​ស្រួល​សូម​ទទួលទាន​អាហា​រទាំង​៣​នេះ​

ចង់​គេង​លក់​ស្រួល​សូម​ទទួលទាន​អាហា​រទាំង​៣​នេះ​

​ការពិតទៅ​ការជ្រើសរើស​អាហារសម្រន់​នៅពេល​យប់​របស់​អ្នក​មាន​ការប៉ះពាល់ យ៉ាងខ្លាំង​ទៅលើ​ការ​គេង​របស់​អ្នក​។ វា​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នកគេង​លក់​យ៉ាង​ស្កប់ស្កល់​ដែរ​។ ខាងក្រោម​នេះ​គឺជា​របស់ ៣ មុខ​ដែល​អ្នកជំនាញ​ណែនាំ​ថា​អាច​បង្ការ​ការ​គេង​មិន​លក់ និង​ធ្វើ​ឲ្យ​អ្នកគេង​លង់លក់​ស្កប់​ស្ក​ល់​។​

១. ផ្លែឈើ​រី (Cheeries)៖ តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ផ្លែឈើ​រី​គឺជា​ផ្លែឈើ​តែមួយគត់​ដែល​ជា​ប្រភព​នៃ​ម៉េឡាតូ​នី​ន (melatonin) ដែល​ជា​សារធាតុ​ម្យ៉ាង​ជួយ​គ្រប់​គ្រង់​នាឡិកា​ក្នុង​រាង្គ​កាយមនុស្ស​ឲ្យ គ្រប់គ្រង​ការ​គេង​។ ក្នុងកំឡុងពេល​ដែល​ផ្លែ​ឈើ​រី​ផុត​រដូវ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​រី​ក្រៀម ឬ​ទឹក​ផ្លែឈើ​រី​ជំនួស​វិញ​។ (​ផ្លែ​ទំពាំងបាយជូរ​ក៏​មាន​ផ្ទុក​ម៉េឡាតូ​នី​ន​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ពិសារ​វា​ច្រើនជាង​ពិសារ​ផ្លែ​ឈើ​រី​ទើប​អាច​ទទួលបាន គុណប្រយោជន៍​ដូចគ្នា​)​។ ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​សិក្សា​ពី​ម៉េឡាតូ​នី​ន​ដែល​មាន​ក្នុង​ផ្លែ ឈើ​រី បាន​ណែនាំ​ឲ្យ​ពិសារវា​មួយ​ម៉ោង​មុន​ពេល​ចូល​គេង​។​

២. ផ្លែ​ចេក​៖ ប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម គឺជា​សារធាតុ​ធម្មជាតិ​ជួយ​បន្ធូរ​សាច់ដុំ ហើយ​ផ្លែ​ចេក​គឺ​ជា​ប្រភព​នៃ​សារធាតុ​ទាំងពីរ​នេះ​។ វា​ក៏​មាន​ផ្ទុក​អាមីណូអាស៊ីត L-tryptophan ដែល​នឹង​ត្រូវបំលែង​ទៅជា 5-HTP នៅ​ក្នុង​ខួរក្បាល​។ 5-HTP នេះ​នឹង​ត្រូវបំលែង​ទៅជា សេរ៉ូ​តូនី​ន (serotonin) ដែល​ជា​សារធាតុ​បញ្ជូន​រំញោច​សរសៃប្រសាទ​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ និង​ម៉េឡាតូ​នី​ន​។​

៣. ទឹកដោះគោក្តៅ​៖ ការ​ញ៉ាំ​ទឹកដោះគោក្តៅ​អាចជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​បាន​។ បើ​តាម​ការវិភាគ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឲ្យដឹង​ថា ការ​លាយ​ទឹកដោះគោ​ជាមួយនឹង​នំប៊័ង​អាំង ឬ​ម្សៅ oatmeal គឺ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ធ្វើឲ្យ​គេ​ងលក់​ស្កប់ស្កល់​។ វា​ក៏​ដូចជា​ផ្លែ​ចេក​ដែរ ទឹកដោះគោ​សម្បូរ​ទៅ​ដោយ​អាមីណូអាស៊ីត L-tryptophan​។ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម និង​សារធាតុ​ខនិជ​ផ្សេងទៀត ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ជា​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។