គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

6 Videos

បើតាម​គម្រោង គង់ ច័ន្ទ​ស្រីមុំ នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​១៤ ​ខែមីនា ឆ្នាំ​២០១៦​ នេះ នាង​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​ថ្ងៃ​សិរី​សួរ​ស្តី​របស់​នាង ប៉ុន្តែ​សម្រាប់​កាដូ ដែល​នាង​ទុក​ទទួលភ្ញៀវ​នាពេល ល្ងាច​នោះ គឺជា​កាដូ​ពិសេស​មួយ ដែល​ធ្វើឡើង​ដោយ​ស្វា​ដៃ​របស់​នាង​ផ្ទាល់ ដែល​នាង​បាន​ចំណាយ​កំលាំងកាយ និង​ កំលាំងចិត្ត​ដើម្បី​ធ្វើ​កាដូ​នេះ​ឡើង ​ទុក​សម្រាប់​ចែកជូន​ភ្ញៀវកិត្តិយស​ចូលរួម​រហូតដល់​ទៅ​ ចំនួន​៧០០​ប្រអប់ ។​

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

​កាដូ​ពិសេស​ដែល គង់ ច័ន្ទ​ស្រីមុំ រៀបចំ​ទុក​ទទួលភ្ញៀវ​គឺជា​ទឹកអប​ម៉ាក​ផ្ទាល់ខ្លួន​របស់​នាង ដែល​បាន​ចេញលក់​នៅលើ​ទីផ្សារ​នាពេល​កន្លងមក ។ គង់ ច័ន្ទ​ស្រីមុំ បានបញ្ជាក់​ប្រាប់ថា ដំបូង​នាង​គិតថា​ចង់ រៀបចំ​កាដូ ដូចជា​តុ​ក្ត​តា ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ប៉ុន្តែ​ក្រោយមក​គិតថា ចង់​ជូន​កាដូ​អ្វីដែល​មានតម្លៃ និង​អាចអោយ​ភ្ញៀវកិត្តិយស​អាច​យកទៅ​ប្រើ​ប្រា​ស់បាន ទើប​នាង​ជ្រើស​រើសយក​ទឹកអប់​ដប​តូច​ទុកជា​កាដូ សម្រាប់​ជូន​ភ្ញៀវ សូម្បីតែ​ប្រអប់​និង​ការ​វិច​ខ្ចប់ គឺ​នាង​និង​អនាគត​ស្វាមី​របស់​នាង លោក សីហា ជា​អ្នកធ្វើ ដោយ​ផ្ទាល់ដៃ​។​

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

​ពិតជា​គួរ​ឲ្យ​សរសើរ គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ខ្លាំងណាស់ ទោះបីជា​មានការ​រវល់​យ៉ាងណា​ក៏​នៅតែ​ឆ្លៀតពេល​ធ្វើ​របស់​មានតម្លៃ ដែល​ចេញពី​ស្វា​ដៃ​របស់ខ្លួន​ទុក​ជូន​ភ្ញៀវកិត្តិយស​ទៀត ។

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

​កាដូ​ទឹកអប់​ដែល គង់ ច័ន្ទ​ស្រីមុំ ទុក​ត្រៀម​ជូន​ភ្ញៀវកិត្តិយស​ក្នុង​ថ្ងៃ​មង្គលការ​គឺមាន​ចំនួន​រហូតដល់​ទៅ ៧០០​ប្រអប់ នាង​និង​គូស្នេហ៍ កំពុង​ញាប់ដៃ​ញាប់ជើង​ជួយ​បិទ​និង​រៀបចំ​កាដូ​ទាំងអស់នេះ ពីព្រោះ​អ្នក​ទាំងពីរ​ចង់​ធ្វើ​ចេញពី​ស្នាដៃ​របស់ខ្លួន​ផ្ទាល់។

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

​តាម​គម្រោង​ពិធីមង្គលការ​របស់ គង់ ច័ន្ទ​ស្រីមុំ គឺ​រៀបចំឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល តាំងពីព្រឹក រហូតដល់​យប់ ដោយបាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​ប្រមាណ​ជាង​៧០០​នាក់ នាង​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជាង​១០​ ម៉ឺន​ដុល្លារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​ទាំងមូល ។

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ

​គង់ ច័ន្ទ​ស្រីមុំ បាន​បន្ថែមទៀតថា ចំណែក​លិខិតអញ្ជើញ ទើបតែ​រៀបចំ​រួចរាល់ ហើយ​នាង​និង សីហា បាន​ដើរ​ចែក​ដល់​មិត្តភក្តិ​បណ្តើរៗ​ហើយ ចំណែក​នាង​វិញ​គឺ​ពិតជា​មមាញឹក​ខ្លាំងណាស់ ពីព្រោះ​នាង​ត្រូវ ថត​បញ្ចប់រឿង​ថ្មី​មួយ​ផង ៕ អា​លី​ណា​

គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ គង់ ច័ន្ទ​ស្រីមុំ ធ្វើ​កាដូ​ពិសេស​៧០០​ប្រអប់ ដោយ​ផ្ទាល់ដៃ សម្រាប់​ទុក​ជូន​ភ្ញៀវ