(វគ្គ៣) រឿងពិត CNRP «អំពើអនាចារ អសីលធម៌ របស់លោក កឹម សុខា អួតថា គាត់រួមរ័ក្សជាមួយស្រីមុំ ពីរថ្ងៃដប់ដង»!

ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះរឿងពិត CNRP  បានទម្លាយអាថ៌កំបាំងថា «ថ្ងៃនេះ ខ្ញុំសូមទម្លាយនូវរឿងអាស្រូវ ស្នេហាលួចលាក់ ការប្រព្រឹត្តអំពើអនាចារ ប្រើពាក្យសម្តីអសុរោះ លួង លោមស្រី ស្នេហ៍ឈ្មោះ ស្រីមុំ ជាមួយនឹងការបញ្ជាក់របស់លោក កឹម សុខា ថា រូបគាត់ពីរថ្ងៃរួមរ័ក្សជា មួយស្រីមុំ ដប់ដង ដូចអ្វីដែលលោកបាននាំស្រីមុំជិះយន្តហោះទៅរួមរ័ក្សគ្នាយ៉ាងសប្បាយភ្លឺតភ្លើននៅបាងកកប្រទេសថៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ»។

ជាអំពើផិតក្បត់ដែលគួរឲ្យស្អប់ខ្ពើមជាទីបំផុត ដែលលោក កឹម សុខា លួចមានសហាយស្មន់ ជាមួយស្រីៗជា ច្រើន និងការប្រើពាក្យសម្តីលួងលោម បោកបញ្ឆោត និងជាជនល្មោភកាមតណ្ហា។

តើនេះឬជាអ្នកនយោបាយដែលតែងតែអួតខ្លួនឯងថា ថ្លៃថ្នូរ គោរពតម្លៃស្ត្រី? ហើយតើនេះឬជា មេដឹកនាំដែល មាន សីលធម៌? ការពិត ពីមួយថ្ងៃទៅមួយថ្ងៃ លោក កឹម សុខា មិនបានគិតអំពីបញ្ហាប្រទេសជាតិ ឬសុខទុក្ខពិត ប្រាកដរបស់ប្រជាពលរដ្ឋបន្តិចសោះឡើយ ផ្ទុយទៅវិញគាត់ បាននិងកំពុងបោកប្រាស់ បន្លំភ្នែកប្រជាពលរដ្ឋ ក្នុង និងក្រៅប្រទេស ថាខ្លួនគាត់ស្អាតស្អំ តែធាតុពិត លោក កឹម សុខា គឺជាជនលាមកបំផុត ដោយគាត់មិនខ្វល់ទាល់ តែសោះអំពីសកម្មជនរបស់គណបក្សខ្លួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ គឺគាត់គិតតែពីរឿងសប្បាយ ស្រីញី តែប៉ុណ្ណោះ។

ខ្ញុំសូមបង្ហោះជូននូវសម្រង់សម្តី និងសំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលលោក កឹម សុខា និងស្រីមុំ បានវិលត្រឡប់មកពីបាងកកវិញ ដោយលោក កឹម សុខា បានប្រើពាក្យលួងលោមស្នេហាជាមួយស្រីមុំ ក្នុងសម្តីភ្លឺតភ្លឺន ស្រើបស្រាលដូចតទៅ៖

សូមអានសម្រង់សម្តី

លោក កឹម សុខាឆ្លើយឆ្លងតាមទូរស័ព្ទជាមួយស្រីមុំ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦

ជម្រាបសួរបង។ ក្រោកពីដំណេកហើយឬនៅ? ងើបហើយបង។ ត្រជាក់ទេ? ត្រជាក់ណាស់បងអើយ។ អត់មានអីអោបមែនទេ? ហ្នឹងហើយនៅម្នាក់ឯង។ ចង់ឱបទេ? អូយទៅមិនបាច់ទេ។ ចង់ឬអត់? បើចង់ មកឥឡូវឬអត់? អត់ទេបងទៅកំពង់ឆ្នាំង។ ហឺឃើញទេ បើមិនអាចម៍កុំឱ្យឆ្កែអរ។ អញ្ចឹងហ្នឹងឆ្កែមែនទេ? មនុស្សទេមិនមែនឆ្កែទេ។ ចង់ថាគេឆ្កែមែនហ្នឹង?អត់ទេថាមនុស្ស ទេព្តា ទេពអប្សរ ទេពអប្សររបស់បង។ អូហូ មិនបាច់បញ្ជោរទេបងឯងនោះ។ ទេពអប្សររបស់ខ្ញុំ អាចម៍គោរបស់គេ។ ថ្ងៃហ្នឹងបងរតនាថាយកអាំង ប៉ាវមកឱ្យខ្ញុំ។ អញ្ចឹងហេ? ហ្នឹងហើយ។ ហឺគាត់នៅភ្នំពេញតើថ្ងៃនេះ។ ម្សិលមិញទៅខេត្តកណ្តាលជាមួយ ខ្ញុំ។ គាត់ប្រាប់ដែរតើថា ម្សិលមិញគាត់ទៅប្រជុំជាមួយបងឯង ហើយថ្ងៃណា បងឯងមកវិញ? វិលល្ងាច ទេតើ។ អញ្ចឹងហេ? ស្អែកមានកម្មវិធីនៅភ្នំពេញជាមួយទូតអាមេរិក។ ចឹងខ្ញុំអត់បានអាំងប៉ាវទេមែនទេ? ហូស អាំងប៉ាវស្អីគ្នាឯងនោះ ខ្ញុំមិនមែនចិន ខ្ញុំអត់ចេះដើរចែកចាយអីទេ។ ហ៊ឹស អូនមិនមែនថាឱ្យបងឯង ដើរចែកចាយឯណា។ ខ្ញុំមានចិនស្អីខ្ញុំ ខ្ញុំអត់ចិនផង ខ្ញុំត្រឡប់ត្រឡុយតើ ត្រឡប់ត្រឡុយជាមួយអាមុំឯង ហ្នឹង។ ហ៊ឹង បងឯងចេះតែអញ្ចឹង។ ហ្អាក...អត់ឱ្យគេត្រឡប់ត្រឡុយជាមួយទេហេ? ចង់ត្រឡប់ត្រឡុយជាមួយអ្នកណា ត្រឡប់ទៅ តែកុំមកត្រឡប់ជាមួយខ្ញុំ។ អូ ចុះថ្ងៃមុននោះ មិនត្រឡប់ត្រឡុយទេហេ។ ហឺ ត្រឡប់ត្រឡុយ អញ្ចឹងបងឯងពេលល្ងាចបានមកវិញមែនទេ? ល្ងាចមកវិញចាំថ្ងៃណាស្រួលចាំនាំគ្នាទៀត កុំអាលបង្ខំ។ ចា។ កុំអាលបង្ខំយូរៗម្តងបានហើយ តែញាប់ពេកហ្នឹងនាំតែបញ្ហា យូរៗទៅបាននឹក តែញាប់ពេកលែងនឹកហើយ។ ហេ ញាប់អញ្ចឹងបានល្អ។ ញាប់ៗដូចនៅបាងកកអញ្ចឹងហេ? ហ៊ឹស។ ពីរថ្ងៃដប់ដងអញ្ចឹងហេ? ហ្នឹងហើយ។ ចង់អញ្ចឹងហេ? អូខេ អត់អីទេអញ្ចឹងបានហើយ។ អត់អីទេបងនិយាយមក៕

រឿង កឹម សុខា វគ្គទី៣

រឿង កឹម សុខា វគ្គទី៣ខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា ឆ្លៀតទាក់ទងជាមួយស្រីស្នេហ៍ ( អាមុំ) ខណៈពេលដែល គ្រាន់តែប្រពន្ធចូលផ្សារទិញសាច់ក្រកបន្តិច ក៏លោក កឹម សុខា ចង់ទៅរករួមរ័ក្សគ្នាដែរថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦កឹម សុខា-ស្រីមុំ (ឆ្លើយឆ្លងតាមទូរស័ព្ទ)ជម្រាបសួរ...! ជម្រាបសួរបង...! ជម្រាបសួរស្រីស្អាត....! ចា នៅឯណាបង? នៅសៀមរាប ស្រីស្អាតឯង នេះ យ៉ាងម៉េចក៏អត់ប្រាប់ខ្ញុំអញ្ចឹង? ខ្ញុំមកជាមួយប្រពន្ធខ្ញុំទេតើ ប៉ុន្តែឥឡូវគាត់ដើរផ្សារ បានជាខ្ញុំខលទៅ ហ្នឹងណា ហើយខ្ញុំខលទៅអត់ទទួលទៀត។ ចា ខ្ញុំរវល់អត់បានលើក។ បន្តិចទៀតគាត់មកវិញហើយ គាត់ ដើរទិញសាច់ក្រកទិញស្អីៗមកហូប។ ហើយឥឡូវនេះខ្ញុំអត់ត្រូវទៅជាមួយបងទេមែនទេ? មកធ្វើអី ស្អែក ចេញមកវិញហើយ បងទៅពីរយប់បីយប់ ប្រាប់កាលមុនថាឱ្យត្រៀមលើកទូរស័ព្ទផង បែរជាអត់លើកទៅ វិញ ខលរវល់តែឃ្វាងរហូត។ មានខលមកខ្ញុំពីអង្កាល? ទាក់ទងតាមឡាញអត់មានឃើញទេ។ ទៅជាអញ្ចឹងទៅ។ ស្រីស្អាតឯងនេះ។ ហើយចុះ ចូលឆ្នាំចិនទៅដើរលេងឯណាបង? ខ្ញុំមិនមែនចិនទេ ចូលឆ្នាំចិនខ្ញុំមានកម្មវិធីរបស់ខ្ញុំ ថ្ងៃទី០៦ ខែកុម្ភៈ ខ្ញុំមានកម្មវិធីទៅខេត្តកណ្តាល ថ្ងៃទី០៧ ទៅកំពង់ឆ្នាំង។ ខ្ញុំមានចិនអីខ្ញុំ។ ឥឡូវនេះខ្ញុំមានពេលទំនេរ តើបងឯងចង់ទៅដើរលេងឯណាឬអត់? ពេលអីគេ? ខ្ញុំមានពេលទំនេរ នៅពេលហ្នឹង តើបងឯងចង់ទៅណាឬអត់? មានតើ តោះ យើងនិយាយតាមឡាញវិញ។ ឥឡូវខ្ញុំរវល់បន្តិចចាំខ្ញុំមកវិញ ខ្ញុំនឹងខលទៅ។ ចាំបន្តិចទៀត ប្រពន្ធខ្ញុំត្រឡប់មកពីផ្សារវិញហើយ។

Posted by រឿងពិត CNRP on Tuesday, March 1, 2016

(វគ្គ៣) រឿងពិត CNRP «អំពើអនាចារ អសីលធម៌ របស់លោក កឹម សុខា អួតថា គាត់រួមរ័ក្សជាមួយស្រីមុំ ពីរថ្ងៃដប់ដង»!