លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

6 Videos

​វិធី​ហាត់ប្រាណ​ខាងក្រោម​នេះ អ្នក​អាច​ហាត់​ដោយ​ខ្លួនឯង និង ប្រើប្រាស់​សម្ភារ​មាន​ស្រាប់​ក្នុងផ្ទះ ដោយ​មិនចាំបាច់​ចំណាយពេល​ទៅ​មណ្ឌល​ហាត់ប្រាណ​នោះទេ ។

វិធី​ទី ១. លំ​ហាត់​ប្រើ​ឌី​ស​

​សម្ភារ​ដែល​ត្រូវការ​មានដូចជា ឌី​ស ដុំ​ដែក កម្រាលព្រំ កម្រាល​ក្តារ ឬ​កម្រាល​ដែល​រអិល​បាន ។ ការហាត់​ប្រាណ​តាម​វិធី​នេះ​ត្រូវការ​អនុវត្ត​រយៈពេល ៦ នាទី និង ហាត់ ៣ ឬ ៤ ដង ក្នុង​មួយ​សប្តាហ៍ ហើយ​ប្រសិនបើ​អ្នក​ចង់ឱ្យ​រាង​ស្អាត​មួយកម្រិត​ទៀត​នោះ គួរ​ហាត់ប្រាណ​នេះ​គួបផ្សំ​ជាមួយនឹង​លំ​ហាត់ប្រាណ​ផ្សេងទៀត ដូចជា ហាត់​ពង្រាប​ក្បាលពោះ ហាត់​បញ្ចេញ​ញើស ហាត់​បង្ហាប់​សាច់ដុំ​ជើង ជាដើម ដើម្បីឱ្យ​រាងកាយ​ស្អាត​ទាំង​ព្រម​តែម្តង​។​
១.​សន្ធឹង និង អា​វ៉ង់ ៖ ដូច​ក្នុង​រូប ជាដំបូង​ធ្វើ​ឥរិយាបថ​ដូច​រូប ដាក់​ឌី​ស​ក្រោម​បាតដៃ រួច​រំអិល​ឌី​ស​ចេញទៅ​សងខាង ដោយ​បន្ទន់​កែងដៃ​ឱ្យទាប​បន្តិច រួច​ទាញ​មក​ដូចដើម​វិញ​។​

២. ច្រត់​កៅអី ៖ រៀប​ឥរិយាបថ​ដូច​ក្នុង​រូប ដាក់​ដៃ​ទៅក្រោយ បន្ទន់​កែងដៃ និង ត្រកៀក ស្របពេល​តែមួយ​នឹង​រំកិល​ដែង​ជើង​ម្ខាង​ទៅមុខ បន្ទាប់មក​ទាញ​ជើង​អង្កុញ និង សន្ធឹង​ដៃ​មក​ត្រង់​វិញ​។

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

៣. ទា​កែងដៃ ៖ ក្បាច់​នេះ​តម្រូវឱ្យ​អ្នក​ច្រត់​ដៃ​លើ​ឌី​ស ហើយ​រំអិល​ឌី​ស​ទៅមុខ​ទៅក្រោយ ដោយ​លើកដាក់​ដងខ្លួន​ចុះឡើង​តាម​ការបន្ទន់​កែងដៃ ។ គួរ​ធ្វើ​ម្ខាង ៥ ដង មុននឹង​ប្តូរ​ទៅ​ម្ខាង​ទៀត បន្ទាប់មក​បន្តធ្វើ​ឱ្យបាន​ដប់​ជុំ ។

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

​វិធី​ទី ២. លំ​ហាត់​ប្រើ​ដុំ​ដែក​
​លំ​ហាត់​ប្រភេទ​នេះ ជួយ​ឱ្យ​ដើមដៃ​តឹង​ណែន​ក្នុង​រយៈ​ខ្លី ហើយ​គួរ​ហាត់​ចាប់ពី​ដុំ​ទម្ងន់​ស្រាល ហើយ​បន្ថែម​ទម្ងន់​បន្តិច​ម្តងៗ​ទៅ​ធ្ងន់ ។ គួរ​ហាត់​យ៉ាងតិចណាស់ ៤ ដង ក្នុង​មួយ​សប្តាហ៍ ។​
១. បត់​ដៃ​៖ គួរប្រើ​ដុំ​ទម្ងន់​ពី ២.៥ ទៅ ៤.៥​គីឡូក្រាម ហើយ​ហាត់ (​ដូច​រូប​) ១០ ដង សម្រាប់​ដៃ​ម្ខាង រួច​សឹម​ប្តូរ​ដៃ​

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

២.​លើក​ស្មា ៖ គួរប្រើ​ដុំ​ទម្ងន់​ពី ១.៥ ទៅ ៣.៥ គីឡូ ហើយ​លើក ១០ ដង​សម្រាប់​ដៃ​ម្ខាង រួច​សឹម​ប្តូរ​ដៃ​។​

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

៣. បោះដៃ​ទៅក្រោយ ៖ គួរប្រើ​ដុំ​ទម្ងន់​ពី ១ ទៅ ២.៥ ហើយ​ធ្វើ​១០​ដង​សម្រាប់​ដៃ​ម្ខាង រួច​សឹម​ប្តូរ​ដៃ ។​

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

​វិធី​ទី ៣. លំ​ហាត់​ប្រើ​របារ
​វិធី​នេះ​ទាមទារ​ឱ្យ​អ្នកធ្វើ​របារ​ដែក​មួយ​នៅផ្ទះ​សម្រាប់​ហាត់ប្រាណ ប្រសិនបើ​អ្នក​មិនទាន់មាន​ទេនោះ​។​
១.​ឡើងជណ្តើរ ៖ មិន​ចម្លែក​ទេ ការឡើង​ជណ្តើរ​ក៏​ជាការ​ហាត់ប្រាណ​ដែរ ដូចនេះ​គួរ​ហាត់​រត់ឡើង​ជណ្តើរ​ចុះឡើង​ឱ្យបាន​ប្រមាណ​ជា ២០ ដង នោះ​អ្នកនឹង​ទទួលបាន​ប្រសិទ្ធ​ភាពមិន​ចាញ់​ការហាត់​ប្រាណ​នៅ​មណ្ឌល ២០ នាទី​ទេ​។​

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

២. អា​វ៉ង់ ៖ វិធី​នេះ​ពិតជា​ចាស់គំរឹល ប៉ុន្តែ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិនសូវ​ទម្លាប់ គួរ​ចាប់ផ្តើម​ដោយ​អា​វ៉ង់​ចុះក្រោម​រក្សា​លំនឹង ១០ វិនាទី ហើយ​អា​វ៉ង់​ងើប​ឡើងវិញ ១០ វិនាទី ។​

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​

៣. តោង​របារ ៖ ការ​តោង​របារ​នេះ ចាំបាច់​ត្រូវ​តោង​ឱ្យ​ហើប​ជើង​ពី​ដី ហើយ​ព្យាយាម​រក្សា​លំនឹង​ឱ្យបាន ១០ វិនាទី​សឹម​ជាន់ដី​វិញ​។​ ​លក្ខិណា

លំ​ហាត់ប្រាណ ៣ វិធី សូន​ដើមដៃ​ឱ្យ​ស៊ិ​ច​ស៊ី​