​ទទួលទាន​ស្ករ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​?

​ទទួលទាន​ស្ករ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​?

​មុនពេល​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ ចូរ​អ្នក​សួរ​ខ្លួនឯង​វិញ​ថា តើ​ស្ករ​ធ្វើអោយ​អ្នក​ញៀន​នឹង​វា ដែរឬទេ​? អ្នក​អាច​នឹង និយាយថា តើ​ជាតិ​ស្ករ​ធ្វើអោយ​អ្នកញៀន​បាន​ដូច​ម្តេចទៅ ? នៅ​ក្នុង​ទម្រង់​ជា ស៊ុក​កូឡា​, ភេសជ្ជៈ​ផ្តល់​ថាមពល​,​នំ​ខួប , បង្អែម តើ​វា​នឹង​ធ្វើអោយ​អ្នក​ញៀន​នឹង ចង់​បរិភោគ​វា​ដែរ​ទេ​? នោះ​អ្នក​ត្រូវ​ចោទសួរ​ជាថ្មី​ម្តងទៀត​ថា តើ​ស្ករ​ពិតជា​អាក្រក់ ចំពោះ​សុខភាព​អ្នក​មែនឬ​? ចម្លើយ​នោះ​គឺថា មែន ។ ហេតុអ្វី​បានជា​ដូច្នេះ ? ទាំងនេះ គឺជា​ហេតុផល​មួយ​ចំនួន ៖

  • វា​ត្រូវ​បាន​រំលាយ​ចូលទៅក្នុង​ក្រពះ ក្នុង​បរិមាណ​ដ៏​ច្រើន​។​
  • ជាក់ស្តែង មាន​មនុស្ស​ជាច្រើន​ញៀន នឹង​ការ​ទទួលទាន​វា ក្នុង​ប្រភេទ​ទម្រង់​អាហារ​ផ្សេងៗ​ទៀត​។​
  • វា​ជា​អ្នក​ដែល​បំផ្លាញ​ដល់​សុខភាព​ធ្មេញ​របស់​អ្នក​។​
  • វា​បង្កើន​នូវ កម្រិត​គ្លុយកូស នៅក្នុង​រាងកាយ​។​
  • ជាតិ​ស្ករ មិន​បាន​ផ្តល់​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​វា ក្នុង​បរិមាណ​ដ៏ ច្រើន​លើសលុប វា​នឹង​បណ្តាល​អោយ​អ្នក មាន​ជំងឺ​បេះដូង ឬ ធ្វើអោយ​ស្ថានភាព​នៃ​ជំងឺ​នេះ កាន់តែ​អាក្រក់​ឡើង​, មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំងឺ​ផ្លូវចិត្ត​, ធាត់​ជ្រុល និង មាន​ជំងឺ​ទឹកនោម​ផ្អែម ។

​ដូច្នេះ យើង​អាច​ត្រលប់​ទៅ​រក​សំណួរ ដែល​បាន​ចោទសួរ​ពី​ខាងលើនេះ វិញ​ថា តើ​ជាតិ​ស្ករ ពិតជា ជះឥទ្ធិពល​អាក្រក់​ដល់​រាងកាយ​របស់​យើង​មែន​ដែរឬទេ​? ចម្លើយ​គឺថា ពិត​។ តើ វា​អាក្រក់​មែនឬ ? ពិតណាស់​។ តើ​អ្នក គួរ​បញ្ឈប់​នូវ​ការ​ទទួលទាន​វា​ដែរឬទេ ។ ចម្លើយ​គឺថា​ទេ អ្នក​គ្រាន់តែ  ត្រូវ​ចេះ​ប្រើ វា​នៅ​ក្នុង កម្រិត​សមស្រប​មួយ​ប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។