រថយន្តកុងទីន័រ បុករថយន្តដឹកកម្មករ រួចបន្តទៅបុក រថយន្តផ្សេងទៀត បណ្តាលឲ្យកម្មករ រងរបួសជាច្រើននាក់

ព្រះសីហនុ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តកុងទីន័រ បុកជាមួយនឹង រថយន្តតូរីស ដឹកកម្មករ បន្តបុកជាមួយ រថយន្តដឹកគ្រឿងសំណង់ ចំណុះ៥តោន ហើយបន្តបុករថយន្តផ្សេងៗជាច្រើនទៀត កាលពីចន្លោះម៉ោង ៧យប់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចអូត្រាវ ផ្លូវជាតិលេខ ៤ ក្បែរព្រំប្រទល់ព្រះសីហនុ និងស្រុកព្រៃទប់។

ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានរាយការណ៍បន្តទៀតថា គ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យរបួសកម្មករជាច្រើន និងតៃកុងឡានដឹកកម្មករ រងរបួសធ្ងន់ ប្រហែលជាស្លាប់នៅកន្លែងកើតហេតុ ដោយកៀបជាប់ទ្វាររថយន្ត។