ដីព្រៃ នៅឃុំស្រែអំពូម ត្រូវក្រុមឈ្មួញឈូសឆាយ យ៉ាងរលូន អាជ្ញាធរម៉ា ខេត្តមណ្ឌលគិរី ថាអត់ដឹង

មណ្ឌលគិរីៈ ដីព្រៃមួយកន្លែង ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃឈើ ក្នុងឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីកំពុងរងនូវការឈូសឆាយ យ៉ាងដំណំពីសំណាក់ក្រុមឈ្មួញ ក្លាយជាវាលល្វឹងល្វើយ តែបែរជាមន្ត្រី អាជ្ញាធរ ឃុំ ស្រុក មន្រ្តីជំនាញព្រៃឈើ រហូតដល់ថ្នាក់ដឹកនាំខេត្ត នាំគ្នាឆ្លើយថាអត់ដឹង។ មហាជននានានៅក្នុងខេត្តស្នើរឱ្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរីរួមទាំងជំនាញរដ្ឋបាល ព្រៃឈើតាំងពីខណ្ឌរហូតដល់សង្កាត់ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយស្រាវជ្រាវពិនិត្យមើលដីព្រៃខាងលើនោះ ឡើងវិញផង។

ប្រភពបានព័ត៌មានបានឱ្យដឹងថា ទីតាំងដីព្រៃនៅចំណុចភូមិ ពូក្រូច ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ដែលក្រុម ឈ្មួញបានធ្វើការឈូសឆាយនោះ ត្រូវបានគេអះអាងថា ជនជាតិជប៉ុនជាអ្នកទិញ ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ
ខាងលើនេះស្របច្បាប់ ដោយមានប្លង់រឹងទៀតផង មានការវាស់វែងពីក្រុមនិស្សិត ដើម្បីដាំម្រេចនិងការហ្វេ ។ ប៉ុន្តែប្រភពខ្លះទៀតនិយាយថា ដីព្រៃយ៉ាងដូច្នេះអ្នកណាហ៊ានទៅធ្វើការវាស់វែងចេញប្លង់រឹងឱ្យនោះ។

សូមជម្រាបថា ដីព្រៃនៅចំណុចសង្ស័យ ដីខាងលើនេះហាក់បីកំពុងស្ថិតក្នុងសភាពបិទបាំង ហើយពេលនេះការឈូសឆាយ ពេលនេះកំពុងមានសកម្មភាពគគ្រឹក គគ្រេង កាប់អារ រំលំឈើ ច្រៀកជាចំរៀកៗធ្វើបង្គោលដាំម្រេច និងមួយចំនួនកំពុងប្រមូល ជាគំនរដុតចោល។

លោក ធុយ ប៊ុនលឿន មេឃុំស្រែអំពូម បានឱ្យដឹងនៅរសៀថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៦ នេះថា នៅទីតាំងដីនៅចំណុចខាងលើនោះលោកពុំបានដឹងអ្វីទេ ប្រហែលស្មៀនរបស់លោកដឹងរឿងរ៉ាវនេះ ច្រើនជាងរាល់ឯកសារទិញលក់។

ចំណែកលោកអ៊ុំ វណ្ណសុភ័ក្ត នាយផ្នែករដ្ឋបាល ព្រៃឈើសែនមនោរម្យ និងពេជ្រាដា លោកកំពុងធ្វើការពិនិត្យមើលឯកសារទាក់ទងដីនៅចំណុចនេះហើយ។

លោក វង់ សុក សិរីនាយខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរីនៅរសៀថ្ងៃនេះដដែលលោកបានប្រាប់ថា ជុំវិញរឿងនេះលោកកំពុងចាត់ឱ្យមន្រ្តី របស់លោកចុះធ្វើការ ស្រាវជ្រាវពនិត្យ នៅទីតាំងខាងលើនោះហើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានថ្លែងប្រាប់ឱ្យ ដឹងនៅរសៀលថ្ងៃដដែលនេះថា លោកកំពុងចាត់ចែងឱ្យជំនាញធ្វើការស្រាវជ្រាវពិនិត្យមើលដីព្រៃទីតាំងខាងលើនោះឱ្យត្រឹម ត្រូវនិងម៉ត់ចត់បំផុត បើសិនជាវាអាចខុសច្បាប់ខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់៕

ដីព្រៃ នៅឃុំស្រែអំពូម ត្រូវក្រុមឈ្មួញឈូសឆាយ យ៉ាងរលូន អាជ្ញាធរម៉ា ខេត្តមណ្ឌលគិរី ថាអត់ដឹង

ដីព្រៃ នៅឃុំស្រែអំពូម ត្រូវក្រុមឈ្មួញឈូសឆាយ យ៉ាងរលូន អាជ្ញាធរម៉ា ខេត្តមណ្ឌលគិរី ថាអត់ដឹង

ដីព្រៃ នៅឃុំស្រែអំពូម ត្រូវក្រុមឈ្មួញឈូសឆាយ យ៉ាងរលូន អាជ្ញាធរម៉ា ខេត្តមណ្ឌលគិរី ថាអត់ដឹង