អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

6 Videos

​ការថែរក្សា​ស្បែក​ឱ្យបាន​ស្រស់ស្អាត​ពិតជា​មិន​ងាយស្រួល​ទេ។ សព្វថ្ងៃ​ផលិតផល​ថែរក្សាសម្ផស្ស ​មាន​ច្រើន​ប្រភេទ​ណាស់ ។ ដើម្បីសម្រេចបាន​សម្រស់​ស្បែក​ភ្លឺរលោង​នោះមិន​ត្រឹមតែ​ត្រូវការ​វិធី​ព្យាបាល​ជា​ទៀងទាត់​នោះទេថែមទាំង​ត្រូវការ​ជ្រើសរើស​អាហារ​ដែ​ល​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ផងដែរ ។
​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ ១០ មុខ​ដែល​គួរ​ជ្រើសរើស​ពិសាដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​សុខភាព​ស្បែក ៖

១-​ម្ទេស​បោ្លក​ក្រហម ៖ អ្នក​អាច​ពិសា​ទាំង​ឆ្អិន​ឬ​ឆៅ​ក៏បានព្រោះ​វា​មាន​ផ្ទុក​វីតាមីន C ១០០ ភាគរយ វីតាមីន B6 និង អាហារ​កាក​សរសៃ ជាតិ​ឃែ​រ៉ូ​ទីណ​យ (carotenoids)) ជួយ​ការពារ​បញ្ហា​ឈានទៅ​កើត​ស្នាម​ជ្រីវជ្រួញ​សម្រួល​ចរន្តឈាម បំបាត់​«​មុន​»​និងធ្វើឱ្យ​មុខ​ក្មេង​ជាង​វ័យ ។

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

២-​សូកូឡា​ខ្មៅ ៖ ក្នុង​ស្ករ​សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ​អុកស៊ីដកម្ម​ច្រើន​អាស៊ីដ​ខ្លាញ់ និង សារធាតុ​ហ្វ្លា​វ៉ូ​ណុល (Flavonols) ជួយ​ជំរុញ​ឱ្យ​ស្បែក​ភ្លឺរលោង និង កាត់បន្ថយ​សភាព​គ្រើម​របស់​ស្បែកបង្កើន​ចលនា​ឈាម​រត់ ហើយ​លើសពីនេះ​វា​ក៏​ជួយ​ការពារ​ស្បែក​ខូច​ដោយ​កម្តៅថ្ងៃ​បាន​ផងដែរ ។

៣-​ត្រី​សាល់​ម៉ុង ៖ ត្រី​សាល់​ម៉ុង​ជា​អាហារ​ដែល​ប្រសើរ​បំផុតជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស ភាព​អន្ទះសា បញ្ហា​បាក់​ទឹកចិត្ត និង មាន​ផ្ទុក​វីតាមីន D ដែល​ចាំបាច់​ជួយ​ដល់​សុខភាព​បេះដូង ឆ្អឹង ពោះ​វៀន និង​សុខភាព​ខួរក្បាល ។ អ្វីដែលសំខាន់​វា​ជួយ​ទប់ស្កាត់​ការវិវឌ្ឍ​កើត​ជំងឺមហារីក​ពោះវៀន ។ លើសពីនេះ​វា​មាន​អាស៊ីដ អូ​មេ​ហ្គា ៣ ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​បញ្ហា​រលាក​ក្រពះ​ជួយ​បំបាត់​«​មុន​» និង ពង្រឹង សុខភាព​សក់ ។​

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

៤-​ប្រេងដូង ៖ ប្រេងដូង​ជា​ប្រភព​ដ៏​សម្បូរ​ដោយ​ជាតិ​ខ្លាញ់ កាឡូរី​ជាង ៩០ ភាគរយ ។ ក្រៅពីនេះ​វា​មាន​អាស៊ីដ​ឡូរី​ច (lauric) ដែលជា​សារធាតុ​ដ៏​ខ្លាំង​បំផុត ក្នុងការ​ប្រឆាំង​មេរោគ​បាក់តេរី និងវីរុសផ្សេងៗ ។ អ្វីដែល​សំខាន់​គឺ​វា​អាច​កាត់បន្ថយសភាព​រលាក​ស្បែកនិងជូ​យ​ការពារ​បញ្ហា​កើត​«​មុន​»។ក្នុង​ប្រេងដូង​ ក៏មាន​ផ្ទុក​វីតាមីន E ជួយ​រក្សា​សំណើម​ដល់​ស្បែក និង ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ ។

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

៥-«​តែ​»​បៃតង ៖ ពិត​ហើយ​«​តែ​»​បៃតង​ជា​ភេសជ្ជៈ​ដែល​គេ​និយម​ផឹកប៉ុន្តែ​គុណប្រយោជន៍​ស្លឹក​«​តែ​»​នេះ​មាន​ផ្ទុក​សារធាតុ​អុកស៊ីដកម្ម សារធាតុ​អាមីណូអាស៊ីដ និងសារធាតុ L-theanine ជួយ​កាត់បន្ថយ​កម្រិត​ស្ត្រេ​ស និង ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ បើ​អ្នក​និយម​ផឹក​«​តែ​»​បាន​ញឹកញាប់​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​រលាក​ស្បែក និង ប្រឆាំង​បញ្ហា​កកើត​ជំងឺមហារីក និងបន្ថយ​បញ្ហា​ឡើង​សម្ពាធ​ឈាម ។ ដូច្នេះ អ្នក​គួរ​ផឹក​«​តែ​»​ឱ្យបាន​លើសពី ៣ ពែង​ក្នុង​មួយថ្ងៃ ។

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

៦-​ស្ពៃ​ពួយ​ឡេង (Spinach) ៖ ស្ពៃ​ពួយ​ឡេង​ជា​ស្ពៃ​សុខភាព​សម្បូរ​ដោយ​អាហារូបត្ថម្ភ​ផ្សេងៗ ដូចជា ជាតិ​ដែក អាស៊ីដ​ហ្វូ​ឡេ​ត ក្លរ៉ូភីល (Chlorophyll) វីតាមីន E ម៉ាញេស្យូម វីតាមីន E កាក​សរសៃ និង វីតាមីន C ដែលជា​សារធាតុ​សំខាន់​ជួយ​ពង្រឹង​សុខភាព​ស្បែក និង សម្អាត​កោសិកា​ស្បែក​ចាស់​បណ្តុះ​កោសិកា​ស្បែក​ថ្មី​បាន​ប្រសើរ​បំផុត ។ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ស្ពៃ​ប្រភេទ​នេះ​ជា​អាហារ​ប្រចាំថ្ងៃទើប​ជាការ​ប្រសើរ ។​

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

៧-​គ្រាប់​ជីរ ៖ ក្នុង​គ្រាប់​ជីរ​ក៏ដូចជា​គ្រាប់​ធញជាតិ​នានា​ដូចជា គ្រាប់ល្ពៅ គ្រាប់​ផ្កាឈូករ​ត្ន័ សម្បូរ​ដោយ​វីតាមីន E ដ៏​សម្បូរបែប​បំផុត ។ ក្នុង​គ្រាប់​ជីរ​សម្បូរ​ដោយ​ជាតិ​ម៉ាញេស្យូម និង អាស៊ីដ​អូ​មេ​ហ្គា ៣ ជួយ​ប្រឆាំង​ភាព​ជ្រីវជ្រួញ​របស់​ស្បែក និង ការពារ​«​មុន​» ។ បើ​អាច​អ្នក​គួរ​ពិសា​វា​ឱ្យបាន​ញឹកញាប់​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ ។

៨-​ឃឹ​ន​ឆាយ​ប្រភេទ​ដើម​ធំ​(Celery) ៖ បន្លែ​ប្រភេទ​នេះ​ល្អ​បំផុត​សម្រាប់​ស្បែក ព្រោះ​វា​មាន​ផ្ទុក​វីតាមីន K ជួយ​សម្រួល​ចរន្តឈាម កាត់បន្ថយ​សម្ពាធ​ឈាម បន្ថយ​បញ្ហា​ស្ត្រេ​ស ដែល​បណ្តាលមកពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាការ ឈឺក្បាល និង សូម្បីតែ​ជំងឺមហារីក ។ ក្រៅពីនេះ​ក្នុង​ប​ន្លៃ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក​សារធាតុ​សូ​ដ្យូ​ម​ធម្មជាតិ ប៉ូ​តា​ស្យូ​មនិងជាតិ​ទឹកដែល​អាច​កាត់បន្ថយ​ស​ភាព​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ។

៩-​ផ្លែ​ល្ហុង ៖ ល្ហុង​មានគុណ​ប្រយោជន៍​អាហារូបត្ថម្ភ​ជាច្រើនមាន​កម្រិត​កាឡូរី​ទាប និង កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ក្រៅពី​ជួយ​រក្សា​សំណើម​ដល់​ស្បែក និង ថែរក្សា​សម្ផស្ស ផ្លែ​ល្ហុង​ក៏​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រឆាំង​អុកស៊ីដកម្មបន្ថយ​បញ្ហា​រលាក បញ្ហា​កើត​«​មុន​» និងការពារ​ស្បែក​ទៅនឹង​សភាព​ខូច​ដោយ​កម្តៅថ្ងៃ ។

អាហារ ១០ ប្រភេទ​ជួយ​រក្សា​សម្រស់​ស្បែក​

១០-​ការ៉ុត ៖ ការ៉ុត​ត្រូវបាន​គេ​ចាត់ទុកថា​ល្អប្រសើរ​បំផុត​សម្រាប់​សុខភាព​ភ្នែកប៉ុន្តែ​វា​ក៏​ល្អប្រសើរ​សម្រាប់​សុខភាព​ស្បែក​ផងដែរ ។ ពិត​ហើយ​វីតាមីន A ក្នុង​ការ៉ុត​អាច ជួយ​ការពារ និង បណ្តុះ​កោសិកា​នៅលើ​ស្រទាប់​ស្បែក​ដែល​ក្រពេញ​ស្បែក​អាច​ព្យាបាល កោសិកា​ស្បែក​ចាស់ និង សម្អាត​បញ្ហា​ស្ទះ​រន្ធ​ញើស ៕ សុផល​