បណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាច​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ?

​ស្ងាត់ៗ​ សុខៗ​ ស្រាប់តែ​ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​រហូត​មក​ដល់​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ និង​សារព័ត៌មាន​មួយ​ចំនួន​ដែល​មាន​ទំនោរ​និន្នាការ​គាំទ្រ​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​មាន​ចំណងជើង​របៀប​រសើប​ថា​ "​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​"​ ធ្វើ​ឲ្យ​ផ្អើល​ដល់​តារា​ Facebook​ ដ៏​ល្បីឈ្មោះ​ម្នាក់​ គឺ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ម្នីម្នា​រៀបចំ​ដាក់​ពាក្យបណ្តឹង​ស្វែងរក​ការ​ពិត​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មួយ​ចំនួន​ទៀត​បាន​អះអាង​ថា​ "​ជា​ល្បែង​ ឬ​ល្ខោន​រៀបចំ​ប្រើ​ល្បិច​ស្ទើរៗ​"​ ។​

​ដោយ​អះអាង​នូវ​សំឡេង​ខ្សែអាត់​ផង​ ក្រុម​សារព័ត៌មាន​មួយ​ចំនួន​ដែល​ដង្ហែ​គាំទ្រ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​អំពី​រូបភាព​បែកធ្លាយ​រឿងអាស្រូវ​ស្នេហា​ក្រៅ​ប្រព័ន្ធ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​ស្រី​ស្រស់​ម្នាក់​ឈ្មោះ​ "​ស្រី​មុំ​"​ ហើយ​ក៏​រាលដាល​ពាក់ព័ន្ធ​ដល់​ឈ្មោះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ទើប​ធ្វើ​ឲ្យ​តារា​ Facebook​ រូប​នេះ​ "​ឆេះដុំ​"​ រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់​សំឡេង​ក្នុង​ខ្សែអាត់​ដែល​បរិហារកេរ្តិ៍​លើ​រូប​នាង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ពាក្យបណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដាក់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​អាច​នាំ​ឲ្យ​ការ​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ (​តុលាការ​អាច​ចាត់​នីតិវិធី​ចេញ​ដីកាកោះ​សួរនាំ​ឯកឧត្តម​ កឹ​ម​ សុខា​ និង​ជន​ពាក់ព័ន្ធ​)​ ប៉ុន្តែ​ទោះ​យ៉ាងណា​ បណ្តឹង​នេះ​មិន​អាច​ឈាន​ទៅ​ចោទប្រកាន់​ ឃាត់​ ចាប់​ ឬ​ឃុំខ្លួន​ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ឡើយ​ ដ្បិត​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អ្នកតំណាង​រាស្ត្រ​កំពុង​កាន់​តំណែង​មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​ត្រូវ​បានការ​ពារ​ជា​ពិសេស​តាម​បញ្ញត្តិ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​៤,​ មាត្រា​៧,​ មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ៕​

បណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាច​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ?បណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាច​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ? បណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាច​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ?បណ្តឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាច​រំខាន​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ?

Related