បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​

​ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​ "​ក្បាល​ធំ​"​ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​"​ឧបនាយករដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ មាន​ចំនួន​ច្រើន​សំពីងសំពោង​"​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​រួច​មក​ ក្រៅពី​ការ​សង្កេត​ឃើញជាក់ស្តែង​មាន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ខ្ទង់រយ​នាក់​នោះ​ គឺ​ការ​តែងតាំង​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ក្រសួងមហាផ្ទៃ​ ក៏​មាន​ចំនួន​ច្រើន​គួរសម​ដែរ​ ហើយ​ទីប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​ ដែល​ជា​នាយ​នគរបាល​ជាតិ​ទាំងនោះ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ហូរហែ​ព្រោងព្រាត​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​ និង​ចោទប្រកាន់​ថា​ ជា​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ជាតិ​តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​ជា​មុន​ ធ្វើ​ជា​ឈ្នាន់​ ។​

​នៅ​ពេល​នេះ​ សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​ព័ស្តុតាង​អស់លោក​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​ បន្ទាប់​ពី​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​រួច​ហើយ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់​ ដូច​តទៅ​ ៖

១-​លោក​ឧត្តមសេនីយ៍ឯក​ រុន​ រ័​ត្ន​វាសនា​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៦០៣៥​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១៥១២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៤​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១៣០១​ ចុះ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។​

២-​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៥០២​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​៦៣៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦២៤​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

៣-​លោក​ឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ នាយ​នគរបាល​ជាន់ខ្ពស់​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៧៨៧២​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១១៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១១០​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

៤-​លោក​ឧត្តមសេនីយ៍ទោ​ ប៉ុ​ល​ រតនា​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៧៧៧៧​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១៥០៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៤​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៤/១២៨២​ ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤​ ។​

៥-​លោក​ឧត្តមសេនីយ៍ទោ​ ឡឹ​ក​ វណ្ណៈ​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៤១០​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១៥០៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៤​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៤/១២៨២​ ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤​ ។​

៦-​លោក​ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ សុខា​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១៨០៩​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១៦៩៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៤៩៧​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

៧-​លោក​ឧត្តមសេនីយ៍ទោ​ កែ​ សុ​វ៉ា​ត​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៨៨៧​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១៧៣៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០១០​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥​ ។​

៨-​លោក​ឧត្តមសេនីយ៍ទោ​ រស់​ គង់​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៥​ ៖​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​០៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៥​ និង​ក្រោយមក​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០២២​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៥​ ។​

៩-…​។​ល​៕​

បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​បែកធ្លាយ​ល្បិច​កល​ដំឡើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​ តាម​រយៈ​ការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​

Related