លោកស្រី ម៉ែន សំអន ៖ ស្ត្រី​គ្រប់រូប ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន បង្កើន​នូវ​ចំណេះដឹង តាម​ជំនាញ​រៀងៗ​ខ្លួន​

ភ្នំពេញ: លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​សំណូមពរ​ឲ្យ​ស្ត្រី​គ្រប់រូប ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន បង្កើន​នូវ​ចំណេះដឹង​តាម​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​មាន​ភាព​រីកចម្រើន​រុងរឿង​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​នារី​អន្ដរជាតិ ៨ មីនា ឆ្នាំ​២០១៦ ខួប​លើក​ទី​១០៥ ប្រធានបទ “ វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​“ នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី​ក៏បាន​មានប្រសាសន៍ថា ៖ ព្រឹ​ត្ដិ​ការណ៍​ថ្ងៃនេះ គឺជា​មរតក​កើតចេញ​ពី​ជ័យជម្នះ ៧​មករា ដែល​យុវជន យុវនារី និង​ប្រជាជន​កម្ពុជា​ទាំងមូល​បានសម្រេច​នូវ ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់ គឺ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​វាលពិឃាត​ឲ្យ​ទៅជា​មាន​សុខសន្ដិភាព សេរីភាព ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​ឲ្យ​កម្ពុជា មាន​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ ។

​លោកស្រី បាន​បន្ថែមថា កន្លងមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គាំទ្រ យក​ចិ​ត្ដ​ទុកដាក់ និង​ផ្ដល់​កញ្ចប់​ថវិកា​ជូន​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី គណៈកម្មាធិការ​ជាតិ លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ ព្រមទាំង​ក្រសួង​កិច្ចការនារី ដើម្បី​បម្រើ​សកម្មភាព​ការពារ​ស្ដ្រី និង​ឲ្យ​មានលទ្ធភាព​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ជាមួយគ្នានេះដែរ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​ជួយ​ដល់​ជនរងគ្រោះ ដោយ​មិន​ប្រកាន់បក្ស​នយោបាយ​អ្វី​ឡើយ​។​

​លោកស្រី ក៏បាន​សំណូមពរ​ឲ្យ​ស្ត្រី​គ្រប់រូប​ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន បង្កើន​នូវ​ចំណេះដឹង​តាម​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​មាន​ភាព​រីកចម្រើន រុងរឿង និង​សម្បូរ​សប្បាយ​៕