«​ម្រេច​កំពត​» ត្រូវបាន​ចុះឈ្មោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​

​គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ បានប្រកាសថា​«​ម្រេច​កំពត ឬ Poivre de Kampot» ត្រូវបាន​ចុះឈ្មោះ​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ជា​សូចនាករ​ភូមិសាស្ត្រ ការពារ​(PGI)​។ ការចុះឈ្មោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែកុម្ភៈ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន «​ម្រេច​កំពត​»​ជា​ផលិតផល​ដំបូង​របស់​កម្ពុជា ដែល​ទទួល​បានការ​ទ​ទូល​ស្គាល់​បែបនេះ ហើយ​នេះ ក៏​ជាការ​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​លើកដំបូង​បំផុត​សម្រាប់​ផលិតផល​របស់​ប្រទេស​កម្ពុជា នៅលើ​ទីផ្សា​សហភាព​អឺរ៉ុប​។

«​ម្រេច​កំពត​» ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដែល​មិនមែនជា​ផលិតផល​របស់​សហភាព​អឺរ៉ុប​ទី​២០ ដែល​ទទួលបាន​ការការពា​រ​ស្របច្បាប់ ពី​សហភាព​អឺរ៉ុប​ក្នុង​បទបញ្ញត្តិ ១១៥១/២០១២ ដែល​បាន​ចូលរួម​ជាមួយ​ផលិតផល​ល្បីល្បាញ​ជាច្រើន​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​សហភាព​អឺរ៉ុប ដែល​បន្តថា «​ម្រេច​កំពត ឬ Poivre de Kampot » នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការការពារ​កម្រិត​ខ្ពស់បំផុត​នៅលើ​ទីផ្សារ​អឺរ៉ុប ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាង​៥០០​លាន​នាក់​នេះ ជាពិសេស​ប្រឆាំង​ទៅនឹង​ការចម្លង និង​កែច្នៃ​ចៀសវាង​មិនឱ្យ​មានការ​ក្លែងបន្លំ ដែល​អាច​នឹង​បណ្ដាលឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​«​ម្រេច​កំពត​»​។

​ការចុះឈ្មោះ​នៃ​ស្លាក​សញ្ញា​សម្គាល់​ភូមិសាស្ត្រ​របស់​ផលិតផល​ប្រទេស​កម្ពុ​ជាមួយនេះ បាន​ជួយ​ត្រួសត្រាយ​ផ្លូវ សម្រាប់​ការចុះបញ្ជី​លើ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុ​ជាប​ន្ថែ​ម​ទៀត​។ រឿង​ដ៏​ជោគជ័យ​មួយ​នេះ នឹង​អាចជួយ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដល់​ផលិតផល​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់​ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់ថា សូចនាករ​ភូមិសាស្ត្រ (GIs) គឺជា​ប្រភេទ​កម្មសិទ្ធិបញ្ញា​ដែល​កំណត់​នូវ​អត្តសញ្ញាណ​របស់​ផលិតផល​មួយ ដែលមាន​ប្រភព​មកពី​តំបន់ ឬ​ប្រទេសមួយ​ជាក់លាក់ ក៏ដូចជា​ទទួលបាន​តា​មរយៈ​វិធីសាស្ត្រ​ផលិតកម្ម មួយ​ច្បាស់លាស់​ផងដែរ​។ កេរ្តិ៍ឈ្មោះ​របស់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ ដែល​ផ្តោត​សំខាន់​ទៅលើ គុណភាព ឬ​ភាពត្រឹមត្រូវ​របស់​ផលិតផល​នោះ ត្រូវបាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ ទៅនឹង​ប្រភព​នៃ​ភូមិសាស្ត្រ​ដើម​របស់​វា​។ សូចនាករ​ភូមិសាស្ត្រ​មាន​សារៈសំខាន់​ណាស់ នៅក្នុង​សហភាព​អឺរ៉ុប ដែលជា​កន្លែង​មាន​ប្រវត្តិ​សម្បូរ​ទៅដោយ​ផលិតកម្ម កសិកម្ម ឯកទេស និង​ផលិតផល​ក្នុងស្រុក​ដែលមាន​ផលិតផល​ល្បីៗ ជាច្រើន​ទៀត បាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​កន្លែង​ដែលជា​ប្រភពដើម​របស់​ពួកគេ មានដូចជា កាហ្វេ​កូ​ឡុំ​ប៊ី ឬ​ស្រា​សាំ​ប៉ា​ញ  ឬ​តែ​ដា​ជែ​ល​លីង​ជាដើម​។​

​សូចនាករ​ភូមិសាស្ត្រ (GIs) គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​អាច​ទ​ទូល​បានការ​ពារ និង​អភិរក្ស​នូវ​កម្មសិទ្ធិបញ្ញា ដែល​ទាក់ទង​ទៅនឹង​វប្បធម៌ ប្រពៃណី​ទំនៀម​ម​ទម្លាប់ ភាពសម្បូរ​បែប​នៃ​ភូមិសាស្ត្រ និង​វិធីសាស្ត្រ​ក្នុង​ការផលិត ផលិតផល​នោះ​។ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់ខ្លួន សហភាព​អឺរ៉ុប​បាន​គាំទ្រ​សមាគម​ក្នុងការ​ផ្សព្វផ្សាយ​ម្រេច​កំពត ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ដើម្បី​លើកកម្ពស់ និង​ធ្វើ​ទីផ្សារ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់​មួយ​នេះ​។

​ធាតុ​សំខាន់​នៅក្នុង​គោលនយោបាយ​គុណភាព​ផលិតផល​របស់​សហភាព​អឺរ៉ុប គឺ​ការចុះបញ្ជី​ជា​ផលិតផល សម្គាល់​ភូមិសាស្ត្រ ដែល​វា​នឹង​ផ្តល់នូវ​តម្លៃបន្ថែម ទៅលើ​កេរ្តិ៍ឈ្មោះ​របស់​ម្រេច​កំពត ក៏ដូចជា​ជួយ​ប្រយុទ្ធប្រឆាំង ទៅនឹង​ការ​ក្លែងបន្លំ​ផលិតផល ព្រមទាំង​ជួយ​បង្កើន​ភាពលេច​ធ្លោរ​រប​ស់វា នៅលើ​ទីផ្សារ​ផលិតផល នៅក្នុង​សហភាព​អឺរ៉ុប ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា និង​នៅលើ​ទីផ្សារ​ដទៃទៀត ដោយសារតែ​ផលិតផល​នេះ មាន​បិទ​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព ភី​ជី​អាយ (PGI) នៅលើ​វា​ចាប់ពីពេលនេះ​ទៅ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​