រុស្ស៊ី​៖​សកម្មភាព​យោធា​តួ​ក​គី​អាច​បំផ្លាញ​បទ​ឈប់​បាញ់​ស៊ី​រី​

​យោធា​រុស្ស៊ី​ថា សកម្មភាព​យោធា​របស់​តួ​ក​គី​នៅតាម​ព្រំដែន​ជាប់​ស៊ី​រី​កំពុង​គំរាមកំហែង​ដល់​បទ​ឈប់​បាញ់​ដែល​កំពុង​ចូល​ជា​ធរមាន​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​។ បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បង្កើន​កម្លាំង​ទ័ព និង​សព្វាវុធ​នៅ​ព្រំដែន​ដូចជា​ត្រៀម​ធ្វើសង្គ្រាម​ដូច្នេះ​ដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​យោធា​រុស្ស៊ី លោក Sergey Kuralenko អ្នកឃ្លាំង​មើល​បទ​ឈប់​បាញ់​ស៊ី​រី បាន​ព្រមាន​ថា សកម្មភាព​យោធា​តួ​ក​គី នៅតាម​បណ្តោយ​ព្រំដែន​ជាប់​ស៊ី​រី អាច​នឹង​បំផ្លាញ​ដល់​បទ​ឈប់​បាញ់​ស៊ី​រី​ដែល​ចូល​ជា​ធរមាន តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​រុស្ស៊ី​បាន​អះអាងថា តួ​ក​គី ហាក់ដូចជា​ព្យាយាម​បង្កបញ្ហា និង​គំរាមកំហែង​បទ​ឈប់​បាញ់ ដែល​ជួយ​បង្កើត​សន្តិភាព​ឲ្យ​ស៊ី​រី ព្រោះ​កងទ័ព និង​សព្វាវុធ​របស់​តួ​ក​គី​ជាច្រើន ត្រូវបាន​ពង្រាយ​នៅតាម​បន្ទាត់​ព្រំដែន​ដូចជា​ត្រៀម​ធ្វើសង្គ្រាម​ដូច្នេះ​ដែរ​។​

 បើតាម​រូបភាព​និង​វីដេអូ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT  កងទ័ព​តួ​ក​គី​នៅ​ឈរជើង​មិន​ឆ្ងាយ​ពី​ទីក្រុង​ស៊ី​រី Tel Abyad ឡើយ​។ តែ​ក្នុងពេល​ដែលមាន​កងទ័ព​ឈរជើង​តាម​ព្រំដែន តួ​ក​គី​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​វាយប្រហារ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម នៅ​ភាគ​ខាងជើង​ទីក្រុង Aleppo ក្នុង​យុទ្ធនាការ​កម្ចាត់​ភេរវជន​នៃ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។

​ទាក់ទិន​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​និង​មហាអំណាច​នេះ មន្ត្រី​យោធា​រុស្ស៊ី​ខាងលើ​បាន​អះអាងថា បទ​ឈប់​បាញ់​នេះ នៅ​ចូល​ជា​ធរមាន​និង​ស្ថិតក្រោម​ការឃ្លាំមើល​ពី​គួ​ភាគី​និ ង​ភាគី​ពាក់ព័ន្ធ​។  លោក​ក៏មាន​សុទិដ្ឋិនិយម​ចំពោះ​ការអនុវត្ត​ឈប់​បាញ់​បញ្ចប់​ការបង្ហូរ​ឈាម​គ្នា និង​ការ​ឈានទៅ​ផ្សះផ្សា​ជាតិ ព្រមទាំង​បង្កើត​សន្តិភាព​នៅ​ស៊ី​រី​ផងដែរ​។ ប៉ុន្តែ​លោក​បន្ថែមថា ក្រុម​ភេរវជន​បាន​ឆ្លៀតឱកាស​វាយប្រហារ​លើ​ទីតាំង​សំខាន់​ជាច្រើន​ចំនួន ៧​ដង​ក្នុង​រយៈពេល ២៤​ម៉ោង​។​

​ក្រុម​ភេរវជន Al-Nusra បាន​បើក​ការវាយប្រហារ​លើ​ក្រុម​ឃឺ​ត ដែលជា​ក្រុមប្រឆាំង​ស៊ី​នៅក្នុង​ខេត្ត Aleppo ដោយ​ពួកគេ​ប្រើប្រាស់​កាំភ្លើង​ធំ​។ ហើយ​ក្រុម​ដែ​ស្ហ​ឯណោះ​វិញ ក៏បាន​បន្ត​វាយប្រហារ​លើផ្លូវ​ដែល​ភ្ជាប់​ពី​ទីក្រុង Hama ទៅកាន់​ខេត្ត Aleppo ដែល​សកម្មភាព​នេះ រារាំង​មិន​ឲ្យ​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​ស៊ី​រី​។​

​ក្រៅពី​ការវាយប្រហារ​បន្ត​កើតឡើង​ពី​សំណាក់​ក្រុម​ភេរវជន ការរំលោភ​បទ​ឈប់​បាញ់​ក៏​កើតមាន​ខ្លះ​ដែរ​។ ប៉ុន្តែ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov និង​ប្រមុខ​ការទូត​អាមេរិក ច​ន ឃឺ​រី បាន​ជជែក​ពិភាក្សាគ្នា​ដើម្បី​រក​យន្តការ​នានា​ដែល​អាច​ដោះស្រាយ​ការរំលោភបំពាន​បទ​ឈប់​បាញ់​នេះ​។ វិធានការ​ទាំងនោះ​រួមមាន​ទាំង​ការកំណត់​ឲ្យ​បាន​ច្បាស់​ថា មានតែ​ក្រុម​ភេរវជន​ដូចជា Al Nusra និង​ក្រុម​ដែ​ស្ហ​ប៉ុណ្ណោះ​ដែលជា​គោលដៅ​នៃ​ការវាយប្រហារ​តាមផ្លូវ​អាកាស​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​