ព្រះ​ស​ង្ឈ វត្ត​មហាមន្ត្រី ១​អង្គ ប្រកាស​បរិច្ចាគ​រាងកាយ ឲ្យ​អ្នក​ជម្ងឺ ​ជា​លើកទីមួយ​

6 Videos

ហើយ ដែល​ព្រះសង្ឃ​ខ្មែរ​មួយអង្គ​បានប្រកាស​បរិច្ចាក​គ្រឿងក្នុង​មាន​ប្រ​ម៉ាត់ ក្រលៀន និង​អវៈយវៈ ផ្សេងៗ​ទៀត​របស់ ព្រះអង្គ ប្រគល់​ទៅអោយ​អ្នក​ជម្ងឺ រឺ​មន្ទីរពេទ្យ​ណា ដែល​ត្រូវការ​។​ព្រះ​តេជគុណ​អង្គ​នេះ មាន​ព្រះនាម ចាន់ វិសាល មាន​ព្រះ ជន្ន ៣១ វស្សា គង់នៅ​កុ​ដ​លេខ​១៣ នៅ​វត្ត​មហាមន្ត្រី​។​

ព្រះ​ស​ង្ឈ វត្ត​មហាមន្ត្រី ១​អង្គ ប្រកាស​បរិច្ចាគ​រាងកាយ ឲ្យ​អ្នក​ជម្ងឺ ​ជា​លើកទីមួយ​

ការប្រកាស​របស់​ព្រះ អង្គ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង វត្ត​មហាមន្ត្រី ដោយមាន​ញាតិ​ញោម​ប្រមាណ​ជា​២០០​នាក់ បន្ទាប់ពី​ព្រះអង្គ​មាន​ជម្ងឺ មហារីក ដល់​ដំណាក់កាល​ចុងក្រោយ ។​ព្រះ​តេជគុណ ព្រះនាម ចាន់ វិសាល បាន​មា​នស​ង្ឈ​ដីការ ទៅកាន់​ពុទ្ធ​បរិ​ស​ទ្ធ័ ដោយ​ព្រះអង្គ ប្រកាស​បរិច្ចាក សិរី​រា​ង្គ អ​វះ​យ​វះ របស់​ព្រះអង្គ​ទាំងអស់ ដល់​ពុទ្ធិ​បរិ​ស​ទ្ធ័ ញាតិ​ញោម និង​អ្នក​ជម្ងឺ​មន្ទីរពេទ្យ ទាំងអស់ ដែល​ត្រូវការ នៅពេល​ព្រះអង្គ​សុគ​ត់ទៅ ដើម្បី​យក​អ​វះ​យ​វះ​របស់​ព្រះអង្គ​ទៅ​ព្យាបាល​អ្នក​ជម្ងឺ​។​

ព្រះ​ស​ង្ឈ វត្ត​មហាមន្ត្រី ១​អង្គ ប្រកាស​បរិច្ចាគ​រាងកាយ ឲ្យ​អ្នក​ជម្ងឺ ​ជា​លើកទីមួយ​

ព្រះអង្គ​មាន​ជម្ងឺមហារីក ឆ្អឹង​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាច្រើនលើក និង កាត់​ជើង​ចំនួន​៦​ដង ហើយ ក្រុមគ្រូពេទ្យ បាន​អនុញាតិ​អោយ​ព្រះអង្គ​ត្រឡប់មក ប្រទេស​វិញ ដោយ​គេ​អះអាងថា ជម្ងឺ​របស់​ព្រះអង្គ​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ នៅពេលនេះ ព្រះអង្គ មាន​ការឈឺ​ចុកចាប់ ដោយសារ​ជម្ងឺមហារីក ធ្វើ​ទុក ។​

ព្រះអង្គ​បានបញ្ជាក់​ថា នៅពេលនេះ​ព្រះអង្គ​នៅ​អាចនិយាយបាន ព្រះអង្គ​សូម​ផ្តាំ និង​អំពាវនាវ​ដល់​ពុទ្ធ​បរិ​ស​ទ្ធ័ របស់​ព្រះអង្គ​ថា ក្រោយពេល​ព្រះអង្គ​សុគ​ត់ទៅ រាល់ដង​ខ្លួន សរីរាង្គ អ​វះ​យ​វះ និង​គ្រឿងក្នុង​ទាំងអស់ ព្រះអង្គ​ប្រកាស បរិ​ច្ចាកអោយ​អ្នក ជម្ងឺ​រឺ​មន្ទីរ ពេទ្យ​ណា​ដែល​ត្រូវការ​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស​៕ សុថា​ត់​

ព្រះ​ស​ង្ឈ វត្ត​មហាមន្ត្រី ១​អង្គ ប្រកាស​បរិច្ចាគ​រាងកាយ ឲ្យ​អ្នក​ជម្ងឺ ​ជា​លើកទីមួយ​

  • ព្រះ​ស​ង្ឈ វត្ត​មហាមន្ត្រី ១​អង្គ ប្រកាស​បរិច្ចាគ​រាងកាយ ឲ្យ​អ្នក​ជម្ងឺ ​ជា​លើកទីមួយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/01  Category:ក្នុងស្រុក