Q&A:​ពេល​រួមភេទ​នាង​ខ្ញុំ​មាន​អារម្មណ៍​ដូច​រហែក​ទ្វារ​លាមក តើ​គួរ​ត្រូវធ្វើ​យ៉ាងណា ?

6 Videos

​សំណួរ ៖ នាង​ខ្ញុំ​និង​ស្វាមី​បាន​រួមរស់​ជាមួយគ្នា ៥ ឆ្នាំ​ហើយ​ពួកយើង​ទាំងពីរ​នាក់បាន​រួមភេទ​ជាមួយគ្នា​មករ​ហូត​ពោលគឺ​មួយ​សបា្តហ៍​រួមភេទ ៤-៥ ដង ។​
​នាង​ខ្ញុំ​មានកូន​ហើយ ហើយ​កូន​របស់​នាង​ខ្ញុំ​ក៏​ប្រសូត​តាមបែប​ធម្មជាតិ​ដែរ ។ បញ្ហា​នៅត្រង់ថាពេល​ស្វាមី​នាង​ខ្ញុំ​ស៊ក​បញ្ចូល​ម្តងៗ​នាង​ខ្ញុំ​តែងតែមាន​អាការ​ឈឺត្រង់​អវយវ​ភេទ​ផ្នែក​ក្រោម​ស្ទើរ​រាល់​លើក​វា​មាន​អារម្មណ៍​ឈឺ​លក្ខណៈ​ដូច​រហែក​ដល់​ទ្វារលាមក ។ នាង​ខ្ញុំ​កើតមាន​អាការ​បែបនេះ​រហូតតើ​ត្រូវធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ អា​ការឈឺ​បែបនេះ​អាច​បណ្តាលមកពី​ស្នាម​ដេរ​ក្រោយ​សម្រាលកូន​រួច​រហែក​ពេលមានការ​រួមភេទ ។ ស្នាម​រហែក​នេះ​អាច​កើត​ពី​គ្រូពេទ្យ​ប្រើ​កន្ត្រៃ​កាត់​ពេល​ជួយ​សម្រាល​ក៏មាន ។ ស្ត្រី​ខ្លះ​ក៏​រហែក​ដោយ​ខ្លួនឯង​ពេល​សម្រាលកូន​ព្រោះ​ក្បាល​ក្មេង​ធំ​ពេក ហើយ​គ្រូពេទ្យ​ត្រូវ​ដេរភ្ជិត​ឱ្យ​វិញ ។ បញ្ហា​របស់​ស្ត្រី​ដែល​ឈឺ​ទ្វារមាស​មួយ ទៀត​គឺ​ការ​រលាក​ទ្វារមាស​ដោយសារតែ​មេរោគ​ផ្សិត ។ កើត​ដុំ​គី​ស្ត​និង​មាន​អាការ​ធ្លាក់ស​គួប ផ្សំ​នឹង​អាច​ឈឺ​ក្នុង​ទ្វារមាស​និង​ក្រៅ​ទ្វារមាស​ត្រង់​ថ្នេរដូច្នេះ​យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឱ្យចំ​មូលហេតុ ៕