ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ក្នុងពិធីបិទសន្និបាត កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ

សម្តេចមានប្រសាសន៍ថា ការសម្រេចបញ្ជូនកងទ័ពទៅក្រៅប្រទេស តាមសំណូមពរលោក បាន គីមូន យើងមានកងទ័ពជាង៣ម៉ឺននាក់ បម្រើការនៅក្រៅប្រទេស តាមក្របខណ្ឌអង្គការសហប្រជាជាតិ ចំនួន៣.៥៥៧នាក់ បានចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីព្រ ស៊ីរី និងម៉ាលី ដោយបានផ្តោតលើការសំអាតមីន តម្រួតយោធា ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់បញ្ឈរ និងសំណង់ផ្តេក ព្រមទាំងសេនាធិការ និងសង្កេតការណ៍យោធា។

កម្ពុជាបាននាំមុខគេ ក្នុងការបញ្ជូនទៅក្រៅប្រទេស ធ្វើឲ្យទង់ជាតិកម្ពុជាបក់រវីក ជាមួយបណ្តាប្រទេសដទៃទៀត នៅអង្គការសហប្រជាជាតិ កងទ័ពមួកខៀវ។ ជាង២០ឆ្នាំមុន កម្ពុជាបានទទួលយកកងទ័ពមួកខៀវ ពីអង្គការសហប្រជាជាតិ មករក្សាសន្តិសុខនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងទ័ព ទៅបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក។

ការសម្រេចទទួលយក អង្គការសហប្រជាជាតិ មិនមែនងាយស្រួលនោះទេ នៅពេលនោះ ក្នុងឋានៈជាប្រធាន និងប្រធាននៃការចរចា ខ្ញុំពិភាក្សាជាមួយសហការីរបស់ខ្លួនថា នឹងយកកងទ័ពមួកខៀវ ពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមរក្សាសន្តិភាពនិងបង្រួបបង្រួមជាតិ អ្នកទាំងអស់គ្នា មិនធ្វើឲ្យកម្ពុជាខូចពូជនោះទេ។ កូនកាត់បានកើតជាច្រើននៅក្នុងសម័យអ៊ុនតាក់ អស់លោកក៏មិនទាន់លេចឮថា អស់លោកនៅសល់កូន កាត់នៅប្រទេស ដែលទៅបំពេញបេសកកម្ម។ ខ្ញុំមានមោទនភាពចំពោះបញ្ហានេះ ខ្ញុំមានផែនការពង្រីក ក្នុងការបញ្ជូនកម្លាំង ទៅក្រៅប្រទេសបន្តទៀត។ យើងនឹងពិនិត្យបន្តការប្រតិបត្តិការ នៅក្នុងប្រទេសមួយចំនួន។ ខ្ញុំមានមហិច្ឆចំពោះមិត្ត ដែលជួយយើង ហើយយើងក៏ជួយដល់ប្រទេសមិត្តជួយយើងផងដែរ យើងក្រទ្រព្យ តែមិនក្រផ្លូវចិត្តនោះទេ។

សម្តេចបន្តថា បើប្រទេសកម្ពុជា មានខាងសេដ្ឋកិច្ច និងបញ្ជូនទៅក្រៅប្រទេសជាង៧ភាគរយ ប៉ុន្តែមិនទាន់មានលទ្ធភាពនោះទេ ។ យើងបានត្រៀមខ្លួន បញ្ជូនជំនួយទៅអាហ្វ្រិក យើងកំពុងពិចារណា។ អរគុណបរទេសដែលបានគាំទ្រខ្ញុំ យើងខ្ញុំធ្វើពីតូចទៅធំ កម្ពូជាបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅកាន់ អង្គការសហប្រជាជាតិក្នុងការជួយ។

អរគុណប្រទេសមួយចំនួនវៀតណាម ថៃ ជួយបង្រៀនផ្នែកភាសា។ អរគុណអាមេរិក គាំទ្រដល់លំហាត់ ពហុយោធា ដល់ប្រទេសនានាបានរៀនសូត្រ ក្នុងការរក្សាសន្តិភាពនិងតំបន់។ ជាមួយគ្នាបេសកកម្ម អង្គការសហប្រជាជាតិ គឺជាការលំបាក។ កម្លាំងយើងក៏បានជួបប្រទះបញ្ហាមួយចំនួន។ ឆក់យកទាហាន៤រូប និងរងរបួសជាច្រើននាក់ទៀត។ ទាហានបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ។ បញ្ជូនទៅពេលនេះបាន ដោយសារប្រទេសយើងមានសន្តិភាព ស្ថិរភាព ។ កម្ពុជាបានប្រឹងប្រែង តស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ធានាបានរក្សាសន្តិភាពសង្គម ការគោរពសេចក្តីថ្លៃថ្នូរ របស់មនុស្សទៅ កាន់តំបន់ និងក្នុងពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការងារនយោបាយ ជាមួយប្រទេសក្នុងពិភពលោក មិនចូលបក្សសម្ព័ន្ធ រាជរដ្ឋាភិបាលនឹងបន្ត ទំនាក់ទំនងជាមួយប្រទេសជាតិ និងអង្គការអន្តរជាតិធំៗ។ ទប់ស្កាត់ភេវកម្ម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម។ ខ្ញុំផ្តាំផ្ញើទៅនាយទាហានទាំងអស់ ត្រូវបន្តហ្វឹកហាត់ ពង្រីកចំណេះដឹងទូទៅ ស្វែងយល់ភូមិសាស្រ្ត នយោបាយសង្គម ដើម្បីសម្រេចជោគជ័យ នៅពេលបំពេញបេសកកម្ម។ ត្រូវបន្តសិក្សាភាសាបរទេសបន្ថែមទៀត បារាំង  អង់គ្លេស នឹងជាយានដើម្បីឈោងចាប់ជំនាញ ត្រូវរក្សាភាពថ្លៃថ្នូរប្រទេសជាតិ។

ឆ្លៀតយកបេសកកម្មនេះ ដើម្បីរៀនសូត្រពីរបបធ្វើការ របស់អង្គការសហប្រជាជាតិ។ ត្រូវបន្តទំនាក់ទំនងជាមួយ ប្រទេស និងជួយប្រជាពលរដ្ឋនៅ ពេលប្រតិបត្តិការ។ ចែករំលែកស្បៀងអាហារ ធ្វើឲ្យសកិ្តសមជាតំណាង របស់យើងពិតប្រាកដ។ ទប់ស្កាត់អំពីគ្រោះថ្នាក់នានា យកអាសាគ្នាទៅវិញទៅមក។

ក្នុងខួប១០ឆ្នាំនេះ ជូនពរឲ្យបានជោគជ័យគ្រប់គ្នា ចំពោះកងទ័ពមួកខៀវបំពេញការងារ នៅក្រៅប្រទេស។ សម្តេចបញ្ចប់សុន្ទរកថា នៅម៉ោង៤និង៣៤នាទី៕

ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ក្នុងពិធីបិទសន្និបាត កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ

ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ក្នុងពិធីបិទសន្និបាត កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ