សម្តេចមាន មោទនភាព ចំពោះកងទ័ព មួកខៀវកម្ពុជា ដែលមិនបន្សល់ ទុកកូនកាត់នៅ ប្រទេសបំពេញ បេសកម្ម

-កងទ័ព កម្ពុជាស្លាប់៤នាក់ ក្នុងពេលបំពេញ បេសកម្មផ្នែក មនុស្សធម៌នៅ ប្រទេសមួយចំនួន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហាញពីមោទនភាព ដែលកងទ័ពមួកខៀវ កម្ពុជា បានរក្សាកេរ្តិ៍ឈ្មោះ ល្អសម្រាប់ប្រទេស ដែលមិនបានបន្សល់ កូនកាត់នៅក្នុង ប្រទេសខ្លួនបំពេញ បេសកម្មផ្នែកមនុស្សធម៌។

សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាត កងកម្លាំងរក្សា សន្តិភាព អង្គការសហប្រជាជាតិ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចបានបង្ហាញ ពីមោទនៈភាព ចំពោះកងកម្លាំង មួកខៀវកម្ពុជា ដែលរក្សាបាននូវ វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ រក្សាកិត្តិយសជាតិ បានយ៉ាងល្អប្រពៃ។

សម្តេចមានប្រសាសន៍ថា “ អ្នកទាំងអស់គ្នា មិនធ្វើឲ្យកម្ពុជា ខូចពូជនោះទេ។ កូនកាត់បានកើត ជាច្រើននៅក្នុងសម័យ អ៊ុនតាក់។ លោកអស់ក៏មិនទាន់ លេចលឺថា អស់លោកនៅ សល់កូនកាត់ នៅប្រទេសដែល ទៅបំពេញសកម្ម។ ខ្ញុំមានមោទនភាព ចំពោះបញ្ហានេះ”។

សម្តេចបញ្ជាក់ថា ជាមួយគ្នានោះ បេសកម្មអង្គការសហប្រជាជាតិ គឺជាការលំបាក។ កងកំលាំងរបស់កម្ពុជា ក៏បានជួបប្រទះ បញ្ហាមួយចំនួន ដែលឆក់យកជីវិត ទាហ៊ាន៤រូប និងរងរបួសជា ច្រើននាក់ទៀត។

សម្តេចបន្តថា កម្ពុជាបានបញ្ជូនកងកម្លាំង ទៅពេលនេះ បានដោយសារ ប្រទេសមាន សន្តិភាព ស្ថេរភាព ដែលកម្ពុជាបាន ប្រឹងប្រែងតស៊ូជំនៈ ការលំបាកគ្រប់ បែបយ៉ាង ធានាបានរក្សា សន្តិភាព សង្គម ការគោរពសេចក្តី ថ្លៃថ្នូរ របស់មនុស្ស ទៅកាន់តំបន់ និងក្នុងពិភពលោក៕

សម្តេចមាន មោទនភាព ចំពោះកងទ័ព មួកខៀវកម្ពុជា ដែលមិនបន្សល់ ទុកកូនកាត់នៅ ប្រទេសបំពេញ បេសកម្ម

សម្តេចមាន មោទនភាព ចំពោះកងទ័ព មួកខៀវកម្ពុជា ដែលមិនបន្សល់ ទុកកូនកាត់នៅ ប្រទេសបំពេញ បេសកម្ម