មកទល់ពេលនេះ វិភាគទាន ទូរទស្សន៍ ព្រះអាទិត្យ បានជាង ៨០ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦ បានអះអាងថា មកទល់ពេលនេះ វិភាគទានទូរទស្សន៍ព្រះអាទិត្យ ទទួលបានថវិកា៨២ម៉ឺន ដុល្លារអាមេរិក ខណៈត្រូវការ១លានដុល្លារ សម្រាប់ផ្សព្វផ្សាយ បាន៧ទៅ៨ខេត្តជុំវិញ រាជធានីភ្នំពេញ។

លោក យ៉ែម បុញ្ញាឫទ្ធិបាន ថ្លែងក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ដូច្នេះមកដល់ពេលនេះម៉ោងនេះ លុយមាន៨២ម៉ឺនដុល្លារទិញដីអស់ជាង១០ម៉ឺនដុល្លារ ។ ដំឡើងអង់តែនបើសិនណា គេឲ្យដំឡើងអង់តែន យើងបញ្ជាទិញអង់តែនភ្លាម ។ អង់តែននោះតម្លៃ១៧ម៉ឺនដុល្លារកន្លះ ។ ដំឡើងនៅក្រុងតាខ្មៅអាចផ្សាយ មើលបានតែ៧ទៅ ៨ខេត្ត ជុំវិញរាជធានីភ្នំពេញទេ" ។

លោកបានបន្ថែមថា គណបក្សសង្រ្គោះជាតិបានទទួលប្លង់រឹង ស្ដីពីការកាន់កាប់ដីធ្លី ពីអាជ្ញាធរកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៦ តែមិនទាន់បានសិទ្ធដំឡើង អង់តែននៅឡើយទេ៕

មកទល់ពេលនេះ វិភាគទាន ទូរទស្សន៍ ព្រះអាទិត្យ បានជាង ៨០ម៉ឺនដុល្លារ