រឿងThe Other Side of The Door ធ្វើឲ្យទស្សនិកជន ស្រែកបះសក់ ពេញរោងកុន

ភ្នំពេញ៖ រឿងThe Other Side of The Door គឺជារឿងដែលធ្វើឲ្យ ទស្សនិកជនស្រែក បះសក់ពេញរោងកុន ដោយបានចាប់ ផ្តើមឡើងជាមួយស្រ្តី ជាម្តាយម្នាក់ឈ្មោះ Maria ដែលបានបាត់បង់ កូនប្រុសជាទីស្រលាញ់ របស់នាងដោយ គ្រោះថ្នាក់ចរាចរមួយ ហេតុការណ៍នេះបានធ្វើឲ្យ Maria ខូចចិត្តនិងស្តីបន្ទោស ខ្លួនឯងយ៉ាងខ្លាំង ដែលធ្វើឲ្យមាន ការលំបាកបន្ថែមទៀត ដល់ប្តីនិងកូនស្រី ដែលពួកគេទាំងពីរ ព្យាយាមបំភ្លេចគ្រោះថ្នាក់ ដ៏អាក្រក់នោះ។

Maria ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា រំភើបយ៉ាងខ្លាំង ព្រោះអ្នកមើលថែរក្សា ផ្ទះរបស់នាង ប្រាប់នាងថា គាត់ដឹងពីរបៀប ជួបកូនប្រុសរបស់ Maria ដែលស្លាប់បាន។ Maria ក៏បានធ្វើដំណើរ ទៅកាន់ប្រាសាទ ដ៏ចំណាស់មួយ ដែលអ្នកមើលផ្ទះ ឲ្យនាងប្រាប់ថា នាងអាចជួបអ្នក ដែលស្លាប់ហើយ នៅទីនោះបាន។ នៅពេលចូលដល់ ក្នុងប្រាសាទ នាងធ្វើពិធីបួងសួង ដែលធ្វើឲ្យនាងអាច ជួបកូនប្រុសរបស់នាងបាន  ប៉ុន្តែមានលក្ខខ័ណ្ឌមួយ ដែលនាងមិនត្រូវធ្វើ គឺនាងមិនត្រូវបើកទ្វារ ប្រាសាទនោះឡើយ ទោះបីជាព្រលឹងកូន របស់នាងអង្វរករ យ៉ាងណាក៏ដោយ នាងមិនត្រូវបើកទ្វា នោះឡើយ។

ភាពយន្តនេះក៏ត្រូវនឹងឳពុកម្តាយដែរ ព្រោះវានិយាយពី ការឈឺចាប់ ព្រោះបាត់បង់ កូនជាទីស្រលាញ់ របស់ខ្លួន និង ការលះបង់របស់ គាត់ទាំងពីរ ដូច្នោះកុំភ្លេចយកក្រដាស សំរាប់ជូតទឹកភ្នែក មកជាមួយផងណា។

បញ្ជាក់ៈ កុំទាន់ចេញពីកៅអីពេលរឿងចប់ ព្រោះនៅមានឈុត ដ៏គួរអោយចាប់អារម្មណ៍ មួយទៀត។ The Other Side Of The Door មានចាក់បញ្ចាំង ក្នុងរោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅហើយ។

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា៖