នាយករដ្ឋមន្រ្តីកម្ពុជា មានផែនការបញ្ជូន កងទ័ពមួកខៀវ ទៅប្រទេសមួយចំនួន ក្រោមឆ័ត្រ UN

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានរៀបចំផែនការ ដើម្បីបញ្ជូនកងទ័ពមួកខៀវ កម្ពុជាជាច្រើនរូបទៀត ទៅបំពេញបេសកម្ម ផ្នែកមនុស្សធម៌នៅបណ្តា ប្រទេសមួយចំនួន ក្នុងពិភពលោកតាម ក្របខណ្ឌអង្គការសហប្រជាជាតិ (UN)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាត កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ថា “ខ្ញុំមានផែនការពង្រីក ក្នុងការបញ្ជូនកំលាំងទៅ ក្រៅប្រទេសបន្តទៀត។ យើងនឹងពិនិត្យបន្តការ ប្រតិបត្តិការនៅក្នុង ប្រទេសមួយចំនួន។ ខ្ញុំមានមហិច្ចចំពោះ មិត្តដែលជួយយើង ហើយយើងក៏ជួយដល់ ប្រទេសមិត្តជួយយើងផងដែរ យើងក្រទ្រព្យ តែមិនក្រចិត្តនោះទេ”។

សម្តេចបន្តថា កម្ពុជាក៏បានត្រៀមខ្លួន បញ្ជូនជំនួយ ទៅអាហ្វ្រិកផងដែរ សម្តេចបានថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំនៅ បណ្តាប្រទេសដែល បានគាំទ្រសម្តេច។
សម្តេចនាយក រដ្ឋមន្រ្តីបញ្ជាក់ថា “យើងខ្ញុំធ្វើពីតូចទៅធំ កម្ពុជាបានត្រៀមខ្លួន ជាស្រេចដើម្បីឆ្លើយតប ទៅកាន់អង្គការសហ ប្រជាជាតិក្នុងការជួយ”៕

នាយករដ្ឋមន្រ្តីកម្ពុជា មានផែនការបញ្ជូន កងទ័ពមួកខៀវ ទៅប្រទេសមួយចំនួន ក្រោមឆ័ត្រ UN

នាយករដ្ឋមន្រ្តីកម្ពុជា មានផែនការបញ្ជូន កងទ័ពមួកខៀវ ទៅប្រទេសមួយចំនួន ក្រោមឆ័ត្រ UN