បុរសមានសតិ មិនប្រក្រតី ចងកសម្លាប់ខ្លួន លើដើមអម្ពិល

សៀមរាប៖ បុរសសតិមិនប្រក្រតីម្នាក់ បានចងកសម្លាប់ខ្លួន នៅលើដើមអម្ពិលកម្ពស់៣ ម៉ែត្រ នៅម៉ោង២០៖០០នាទី ថ្ងៃ១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅដីឡូតិ៍មួយកន្លែង ក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមអ្នកភូមិទក្សិណត្បូង បានអយដឹងថា ជនរងគ្រោះបានចងកសម្លាប់ខ្លួន នឹងក្រមា ជាប់ដើមអម្ពិល កម្ពស់៣ម៉ែត្រ ហើយជនរងគ្រោះជាមនុស្សប្រភេទមានសតិមិនប្រក្រតី។

អ្នកភូមិបានបន្តទៀតថា ជនរងគ្រោះ ឈ្មោះ សម្បត្តិ សុខ អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ សាកសពក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យរួចបានប្រគល់អោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

បុរសមានសតិ មិនប្រក្រតី ចងកសម្លាប់ខ្លួន លើដើមអម្ពិល

បុរសមានសតិ មិនប្រក្រតី ចងកសម្លាប់ខ្លួន លើដើមអម្ពិល

បុរសមានសតិ មិនប្រក្រតី ចងកសម្លាប់ខ្លួន លើដើមអម្ពិល