Hino បុកLEX RX330 ស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅស្រុកពួក

សៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតរបួសស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្ត Hino និងរថយន្ត LEX RX330 ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិគោកភ្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅម៉ោង១៤៖៥០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយរថយន្តម៉ាកHinoពាក់ផ្លាកលេខព្រះសីហនុ3A-0641ព៌ណស បានបើកពីលិចទៅកើត អ្នកបើកបរពុំស្គាល់ បានបុកនិងរថយន្ត LEXRX330ព៌ណទឹកដោះគោ ជិះ ២នាក់បើកបរពីកើតទៅលិចបើកបរដោយឈ្មោះ ណត ណែនអាយុ ២៧ឆ្នាំនៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជ ខេត្តព្រៃវែង មុខរបរ បើកបររួមដំនើរ ឈ្មោះលាង ថន អាយុ ៦៧ឆ្នាំ នៅរាជធានីភ្នំពេញ។ ក្រោយហេតុការណ៍ អ្នកបើកបរHino បានរត់គេចខ្លួនបាត់។

សាក្សីបានបញ្ជាក់ទៀតថា មូលហេតុ:រថយន្តHinoឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត រួចក៏ជ្រុលទៅបុកនិងរថយន្ត LEX RX330 នេះតែម្តងទៅ។

មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា រថយន្តទាំងពីរខូតខាត ដូចគ្នា ក្នុងនោះអ្នកបើកបរម្នាក់ ដែលរបួសធ្ងន់បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯអ្នករួមដំណើរម្នាក់ទៀតរបួសស្រាល ដោយឡែករថយន្ត LEXRX330 ព៌ណឯរថយន្តក្រឡាប់ជើងឡើងលើនិងដាច់កង់មុខខាងឆ្វេង រថយន្តទាំងពីរ បានដកហូតនិងកសាងសំណុំរឿងតាមនីតិវិធី៕

Hino បុកLEX RX330 ស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅស្រុកពួក

Hino បុកLEX RX330 ស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅស្រុកពួក