រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ (ភាគ​ទី​២)

ភាគទី​២

«​ឱះឱ​លោក​ម្ចាស់​អើយ! លោក​ម្ចាស់​ស្មានថា​ទាសករ​ចង់​បាន​ជីវិត​វែង​អន្លាយ ​ឬ​មួយ​ក៏​ដូរ​លុយ​មួយ​ចំនួន​ហើយ​សោយសុខ​ក្នុង​កំណាត់​ជីវិត​ដែល​នៅសល់?!»
​រាជបុត្រ​ទើប​នឹង​នឹកឃើញ​ថា ពិតមែន​ហើយ ជីវិត​ជា​ទាសករ​មាន​ឯណា​សេរីភាព​ និង​ភាព​រីករាយ​គួរ​នឹង​ឱ្យ​ចង់បាន​ជីវិត​វែង ឬ​ឈាន​ទៅ​ដល់​អមត​នោះ​?
​ភាគច្រើន​នៃ​ពួកគេ​នឹង​មិន​ត្រូវបាន​ផ្តល់​អាហារ​គ្រប់ពេល​ប្រចាំការ​រស់​ នៅ​ថ្ងៃ​នីមួយៗ​ទេ ប្រសិន​បើ​មិន​បាន​ព្រម​ធ្វើការ​ធ្ងន់ធ្ងរ​តាម​តែ​ម្ចាស់​ប្រើ ​នេះ​មិន​គិត​អំពី​ការ​ត្រូវ​ព្រនង់​ម្ចាស់​ផង​។​

​រាជបុត្រ​ពៅ​យល់​រាក់​ជ្រៅ​ហើយ ក៏​នឹក​អាណិត​ទាសករ​ដ៏​រួសរាយ​នេះ។ ទ្រង់​យាងចុះ​ពី​បន្ទប់​មក​ចរចា​ក្បែរៗ​តែម្តង។
​ទ្រង់​មានបន្ទូល​ទៅកាន់​ទាសករ​ដូច្នេះ​ភ្លាម​ថា​៖
«​ឱ​ទាសករ​ដ៏​ស្លូតត្រង់! យើង​ពិតជា​មាន​ចិត្ត​ចង់​លោះ​យក​អ្នក​ឯង​ឱ្យ​តាម​ឆី​ឆ្អែត ដេក​ស្រួល​ជាមួយ​យើង មិន​ឱ្យ​លំបាក​ពេញ​មួយ​ជីវិត​ដែល​សេសសល់ ដោយ​គ្រាន់តែ​ឯង​នេះ​ព្រម​ប្រាប់​មក​ចុះ​ថា របស់​នេះ​នឹង​ក្លាយទៅជា​ឱសថ​ប្រោស​ជីវិត​បាន​ដោយ​វិធី​ណា​?»

ទាសករ​ក៏​លំឱនកាយ​ចិត្ត​វាចា​តាម​ត្រង់៖
«​លោក​ម្ចាស់​ដ៏​សប្បុរស​អើយ! របស់​នេះ​តាមពិត​ទៅ​ ត្រូវ​ជា​និស្ស័យ​ទ្រព្យ​របស់​គេ​ទៅ​ហើយ ទោះ​ណា​ជា​លោក​ម្ចាស់​ដឹង​ការពិត ​ក៏​គង់តែ​មិន​អាច​បាន​វា​ឡើយ! ​អម្បាញ់មិញ​ហេតុតែ​ខ្ញុំ​នេះ​ល្ងង់​ខ្លៅ​ មិន​ស្គាល់​ថា​លោក​ម្ចាស់​ជា​សប្បុរសជន​អាច​លោះ​ខ្ញុំ​បាន​ បាន​ជា​ខំ​បញ្ឈឺ​លោក​ម្ចាស់​ដោយ​ការ​អួតអាង​ពី​របស់​ទិព្វ! តាម​ពិត​ម្ចាស់​ខ្ញុំ​ប្រាប់​ថា គ្មាន​អ្នក​ណា​មាន​សំណាង​បាន​ប្រើ​វា​ទេ​ ក្រៅ​តែ​ពី​ដៃ​ម្ចាស់​របស់​ផ្លែ​ប៉ោម​នេះ ​គឺ​ទ្រង់​អា​ម៉េដ ​រាជបុត្រ​ពៅ​របស់​ស៊ុល​តង់​ដែល​នឹង​យាង​មក​ដល់​ក្រុង​នេះ​នៅ​យប់​នេះ​តែ​ ម្ដង​ ទើប​ខ្ញុំ​ត្រូវតែ​ពពាយនាយ​ដដែលៗ​ រហូត​ដល់​ម្ចាស់​ប៉ោម​មក​ដល់​ នឹង​អាល​គាត់​ចាប់អារម្មណ៍​សួរនាំ​ទិញ​យក​វា​អំពីខ្ញុំ​ទៅ!»

ព្រះ​អង្គ​ម្ចាស់​ស្តាប់​ចប់​កាល​ណា ​កើត​ចិត្ត​ងឿង​ឆ្ងល់​ជា​ខ្លាំង ក៏​បាន​និយាយទៀតថា៖
«​ទាសករ​ពូកែ​ចាំ​រឿងរ៉ាវ! ​ឯង​ប្រាប់​មក​ចុះ​ ធ្វើ​ម៉េច​នឹង​មាន​រាជបុត្រ​ឯ​ណា​ដែល​យាង​មក​ទី​នេះ​តាម​ការ​គិត​ស្រមៃ​របស់ ​ម្ចាស់​ឯង​នោះ! ​ឯង​រស់​នៅ​តែ​នឹង​ទីនេះ មិន​ដែល​កាត់​វាល​ចូល​ព្រៃ​ឆ្លង​សមុទ្រ​អ្វី​នឹង​គេ ឯង​ដឹង​ទ្រង់​អា​ម៉េដ​នោះ​មាន​ព្រះភក្ត្រ​ដូចម្តេច​នឹង​ល​ក់​ប៉ោម​ឱ្យ​គេ​ ត្រូវ​ទៅ? ហើយ​តើ​រាជបុត្រ​នោះ​ម្តេច​នឹង​ព្រមយក​ប៉ោម​ទៅ​ធ្វើ​អ្វី ដោយ​ប្តូរ​ជាមួយ​មាស​ប្រាក់​ដល់​ទៅ​បី​ស្បោង​កំណាត់?!» […]

 

​ចុចអានភាគទី២ទាំងស្រុង!

 

រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ (ភាគ​ទី​២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ