ស្វែង សុជាតា និយាយ​អ្វី​ខ្លះ​ក្រោយ​ថត​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ?

រឿង”មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” បាន​បញ្ចប់​ដំណើរ​ការ​ថត​នៅ​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ ៤ ខែ​កន្លង​មក។ ស្វែង សុជាតា ដែល​ជា​តួ​ម្ដាយ​បាន​រំលឹក​ថា នាង​ត្រូវ​បាន​គេ​កំណត់​របប​អាហារ​ទៀត​ផង ដើម្បី​ថត​ភាពយន្ត​មួយ​នេះ។

 

ស្វែង សុជាតា និយាយ​អ្វី​ខ្លះ​ក្រោយ​ថត​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ?

 

“បើ​និយាយ​ពី​អាហារ​ប៊ូហ្វេ​វិញ​លើស​សណ្ឋាគារ​ផ្កាយ ៥ ទៀត តែ​ខ្ញុំ​មិន​បាន​ហូប​ច្រើន​ទេ ព្រោះ​ខ្លាច​ធាត់​ពេក​មិន​សម”។ ស្វែង សុជាតា ថ្លែង​យ៉ាង​ដូច្នេះ។ សុជាតា បន្ត​ថា នាង​ត្រូវ​សម្ដែង​ជា​តួ​ម្ដាយ​របស់​ក្មេង​ស្រី​តួ​ឯក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​មាន​រាងកាយ​ស្គមស្គាំង​ដូច​គ្នា។

 

តារា​រូប​​នេះ​បន្ថែម​ថា ទោះ​បី​ជា​របប​អាហារ​សម្បូរ​បែប​មិន​ចាញ់​សណ្ឋាគារ​ផ្កាយ ៥ យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​នាង​មិន​អាច​ញាំ​ច្រើន បណ្ដាល​ឱ្យ​ធាត់​ជ្រុល ប្រាសចាក​ទៅ​នឹង​ស្ថានភាព​ពិត​ក្នុង​រឿង​ឡើយ។ ម្យ៉ាង​ទៀត បច្ចេកទេស Make Up ពី​អ្នក​ជំនាញ ក៏​បាន​ធ្វើ​ឱ្យ​នាង​កាន់​តែ​មាន​សភាព​ស្គមស្គាំង​ជាង​សភាព​ដើម​ទៅ​ទៀត។

 

ទោះ​បី​ជា​យ៉ាង​ណា ស្វែង សុជាតា អះអាង​ថា​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ផលិត​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ក្នុង​ចំណោម​ភាពយន្ត​ធ្លាប់​សម្ដែង​កន្លង​មក៕

 

ស្វែង សុជាតា និយាយ​អ្វី​ខ្លះ​ក្រោយ​ថត​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ?

 

អត្ថបទ៖ សំ ជំនាញ