ដំណោះ​ស្រាយ​​ល្អ​បំផុត​សម្រាប់​ iPhone ដែល​ខូចទាំង​​ប៊ូតុង​ Home និង Power

សម្រាប់​អ្នក​​ប្រើ​​ទូរសព្ទ​ iPhone ដែល​ខូច​ទាំង​ប៊ូតុង​ Home និង​ប៊ូតុង​ Power​ ទើប​ដឹង​ថា​ការ​ប្រើ​ប្រាស់​មាន​ភាព​លំបាក​ប៉ុណ្ណា ដោយ​ការ​បិទ​បើក​ទូរសព្ទ​ពិត​ជា​មិន​ស្រួល​ឡើយ។ ខាង​ក្រោម​​នេះ​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​ខាង​លើ៖

 

ដំណោះ​ស្រាយ​​ល្អ​បំផុត​សម្រាប់​ iPhone ដែល​ខូចទាំង​​ប៊ូតុង​ Home និង Power

 

១. បើក​អេក្រង់​​ទូរសព្ទ​ (Unlock Screen) ៖ ដើម្បី​ដោះ​សោ​ទូរសព្ទ​ដែល​ខូច​ប៊ូតុង​ Power និង​ Home អ្នក​អាច​យក​កាស​ប្រភេទ​ណា​មួយ​ មក​ដោត​ចូល​រន្ធ​កាស​ iPhone ​នោះ​អេក្រង់​ទូរសព្ទ​នឹង​ភ្លឺ​ឡើង។

 

ដំណោះ​ស្រាយ​​ល្អ​បំផុត​សម្រាប់​ iPhone ដែល​ខូចទាំង​​ប៊ូតុង​ Home និង Power

 

២. បិទ​អេក្រង់​ទូរសព្ទ៖ បន្ទាប់​ពី​បើក​អេក្រង់​ទូរសព្ទ​ដោយ​ប្រើ​កាស​បាន​ហើយ​ ចូល​ទៅ​កាន់​ Setting → General → Accessibility → AssistiveTouch ​រួច​ដំណើរ​ការ​មុខងារ​ AssistiveTouch ឡើង។

 

ដំណោះ​ស្រាយ​​ល្អ​បំផុត​សម្រាប់​ iPhone ដែល​ខូចទាំង​​ប៊ូតុង​ Home និង Power

 

នៅ​ពេល​ដែល​ចង់​បិទ​អេក្រង់​ទូរសព្ទ​គ្រាន់​តែ​ចុច​លើ​ AssistiveTouch រួច​ចុច​លើ​ Device បន្ទាប់​មក​ចុច​លើ​សញ្ញា​ Lock Screen។ ដើម្បី​បិទ​ទូរសព្ទ​តែ​ម្ដង​អ្នក​ក៏​អាច​ចុច​លើ​សញ្ញា​ Lock Screen ឲ្យ​ជាប់​នោះ​ផ្ទាំង​ “slide to power off” នឹង​លោត​ឡើង៕

 

ចុច​អាន៖ ចង់​​បញ្ចូល​ចម្រៀង​ទៅ​​ក្នុង​ iPhone ដោយ​មិន​ប្រើ​ iTunes បាន​តើ!

 

ដោយ៖ ហៃ​ សុខ​ហេង
​​​​ប្រភពរូបភាព៖ បរទេស