Klopp បង្ហាញ​ពី​ការ​តាំង​ចិត្ត​ជា​ថ្មី ក្រោយ​ចាញ់​នៅ Capital One Cup

អតីត​អ្នក​ចាត់​ការ​ទូទៅ Dortmund លោក Jurgen Klopp មក​ដឹកនាំ​នៅ Liverpool ត្រឹម​ជិត​៦ខែ តែ​បាន​នាំ​ក្លឹប​ឆ្ពោះ​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្ត Capital One Cup ជា​លើក​ដំបូង​គិត​ចាប់​ពី ឆ្នាំ២០១២ និង​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី Europa League។

 

យ៉ាង​ណា​ក៏​ដោយ​ការ​ប៉ុនប៉ង​ឈ្នះ​ពាន​លើក​ទី​១​ឲ្យ​ក្លឹប​ថ្មី​ត្រូវ​រលាយ​បាត់​ ក្រោយ​ក្រុម​របស់​លោក ចាញ់ Man City ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទីកាត់​សេចក្ដី បន្ទាប់​ពី​ទទួល​លទ្ធផល ស្មើគ្នា១-១។

 

Klopp បង្ហាញ​ពី​ការ​តាំង​ចិត្ត​ជា​ថ្មី ក្រោយ​ចាញ់​នៅ Capital One Cup

 

ក្រោយ​បរាជ័យ​នេះ Klopp បាន​និយាយ​ពាក្យ​មួយ​ឃ្លា​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ដណ្តើម​ជ័យជម្នះ​សារ​ជា​ថ្មី​ថា៖ “អ្នក​អាច​ភ្លាត់​ស្នៀតដួល​តែ​អ្នក​ត្រូវ​ក្រោក​ឈរ​ឡើង​វិញ មាន​តែ​មនុស្ស​ល្ងង់​ប៉ុណ្ណោះ​ដែល​ដួល​ហើយ​មិន​ក្រោក”៕