តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

ចុង ២០១៥ និង​ដើម​ឆ្នាំ ២០១៦ នេះ​គេ​សង្កេត​ឃើញ​មាន​តារា​ស្រី​​វ័យ​ក្មេង​​ស្អាត​ៗ​ជាច្រើន​កំពុងតែ​រះ​បញ្ចេញ​សម្រស់​ប្រជែង​គ្នា ក្នុង​នោះ​​គេ​សង្កេត​ឃើញ​ថា​មាន​តែ ៥ ដួង​​​មាន​ភាព​លេចធ្លោ និង​ទទួល​​បាន​ការ​គាំទ្រ​​​ខ្លាំង​​ពី​ទស្សនិកជន​។

 

១.ម៉ុន ផលចរិយា ហៅ រីយ៉ា

 

តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

 

រីយ៉ា ចាប់ផ្ដើម​មាន​ឈ្មោះ​ល្បី​ក្រោយ​សម្ដែង​បទ “ទីបំផុត” ជាមួយ ហេង ពីទូ កាលពី​ចុង​ឆ្នាំ​ចាស់​មក​នេះ កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់ផ្ដើម​ល្បី​រហូត​ដល់​រវល់​ខ្លាំង គ្មាន​ពេល​សិក្សា និង​សម្រាក​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

 

២.ហង្ស ម៉ារីនី

 

តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

 

 

អតីត Freshie Girl រូប​នេះ​វិញ ​រឹតតែ​មាន​ឈ្មោះ​ល្បី​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌។ តែ​និសិ្សត​បញ្ញាសាស្រ្ត រូប​នេះ​ក៏​មាន​ភាព​រវល់​ខ្លាំង​នឹង​ការ​ថត​សម្អាង​ការ និង​ចម្រៀង​ខារ៉ាអូខេ​ច្រើន​ដែរ។ សម្រាប់​ការ​សម្ដែង​រឿង​វិញ គឺ​នាង​មិន​ទាន់​ហ៊ាន​ទទួល​ព្រោះ​ចាំ​បញ្ចប់​ការ​សិក្សា​សិន។

 

៣.សូ ម៉ៃយ៉ា

 

តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

 

តារា​ស្រី​កូន​កាត់​ខ្មែរ -អាល្លឺម៉ង់ សូ វ៉ៃយ៉ា ទើប​ទទួល​បាន​ការងារ​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ CNC ។ តារា​វ័យ ២០ ឆ្នាំ​ ទើប​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឆ្នាំ​មុន តែ​ការងារ​ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ចម្រៀង​ខារ៉ាអូខេ​គឺ​មមាញឹក​ខ្លាំង ដោយសារ​នាង​មាន​រូបរាង​ស្អាត​ប្លែក។

 

៤.រ៉ូ ចាន់ដារ៉ា

 

តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

 

តារា​សម្ដែង​វ័យ​ក្មេង និង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​ការ​សម្ដែង​កាយវិការ​ក្នុង​ចម្រៀង​ខារ៉ាអូខេ ជាពិសេស​គឺ​ថត​សម្អាងការ។ ស្រីលាភ ចាប់ផ្ដើម​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ហើយ​រយៈ​ពេល​ចុងក្រោយ​នេះ​កញ្ញា​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្រើន។

 

៥.ប៊េនីយ៉ាំង

 

តារា​ស្រី​វ័យ​ក្មេង​ស្អាត​ៗ ៥ ដួង​ឡើង​កូដ​ខ្លាំង​ដើម​​ឆ្នាំ​នេះ

 

ស្រី​ស្អាត​សិចស៊ី  ប៊េនីយ៉ាំង បន្ទាប់ពី​សម្ដែង​ក្នុង​រឿង “ក្រមុំ ៣១ កំលោះ ៥២ ” រួច​មក​ទាំង​តម្លៃ​ខ្លួន និង​ការងារ​គឺ​សុទ្ធតែ​ឡើង​ក្រឺត​ៗ​ទាំងអស់៕

 

ចុះ​​ប្រិយមិត្ត​មាន​គិត​ថា​​តារា​ស្រី​​ស្អាត​រូប​ណា​ទៀត​អត់​?

 

អត្ថបទ៖ទ្រី រ៉ាវី