តារា​សម្ដែង​ឡើង​ប្រលងThe Voice អាមេរិក​​រដូវ​កាល​ថ្មី ច្រៀង​ពីរោះ​រហូត​គ្រូ​បង្វឹក​ឡើង​ឱប

កម្មវិធី​ប្រលង​ច្រៀង​​លំដាប់​អន្តរជាតិ​ The Voice អាមេរិក​រដូវ​កាល​ទី​១០​បាន​​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​​ច័ន្ទ​នេះ ដោយ​មានBlake Shelton, Pharrell Williams ,Adam Levine និង Christina Aguilera ជា​គ្រូ​បង្វឹក។

 

 

តារា​សម្ដែង​ឡើង​ប្រលងThe Voice អាមេរិក​​រដូវ​កាល​ថ្មី ច្រៀង​ពីរោះ​រហូត​គ្រូ​បង្វឹក​ឡើង​ឱប

 

ក្នុង​សប្ដាហ៍​ដំបូង​ វគ្គ blind audition ពិត​ជា​ពិសេស​មែនទែន​ ដោយ​មាន​ការ​ចូលរួម​ប្រលង​ពី​សំណាក់​​តារា​សម្ដែង​អាមេរិក Alisan Porter ។ តារា​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ធ្លាប់​សម្ដែង​ជា​តួ​កុមារ​ក្នុង​រឿង​ “Curly Sue” ឆ្នាំ​១៩៩១។ ការ​ប្រលង​នេះ Alisan ពិត​ជា​ធ្វើ​បាន​ល្អ​ ដោយ​លើក​យក​បទ “Blue Bayou” របស់​តារា​ចម្រៀង Linda Ronstadt មក​ច្រៀង​និង​​អាច​ទាញ​ចិត្ត​​គ្រូ​បង្វឹក​ទាំង​៤​បង្វិល​កៅអី​រក​នាង ខណៈ​គ្មាន​បេក្ខជន​ណា​ធ្វើ​បាន​ដូច​នេះ​ឡើយ​នៅ​សប្ដាហ៍​ទី​១។

 

ក្រោយ​ចប់​ការ​បញ្ចេញ​សមត្ថភាព​​គ្រូ​បង្វឹក​ Adam បាន​ដើរ​ទៅ​លើ​ឆាក​ថើប​​និង​ឱបAlisan យ៉ាង​ស្និទ្ធ​​​​​​បន្ទាប់​មក Christina ក៏​ឡើង​ទៅ​ឱប​នាង​ផង​ដែរ។ ជាមួយ​គ្នា Alisan ក៏​បាន​បង្ហូរ​​ទឹក​ភ្នែក​ពេល​និយាយ​ពី​ជីវិត​ខ្លួន​ឯង​​និង​ការ​​មក​ដល់​លើ​ឆាក ធ្វើ​ឲ្យ Christina យំ​តាម​ដែរ។ យ៉ាង​ណា​ក្ដី​​គ្រូ​បង្វឹក​ទាំង​៤​ពិត​ជា​ចង់​បាន Alisan Porter ណាស់ តែ​ចុងក្រោយ​នាង​សម្រេច​​យកChristina Aguilera ជា​គ្រូ​បង្វឹក៕

 

 

ចុចអាន៖ក្មេង​ស្រី​តូច​ពី​​ស៊ីរី​ សម្រក់​ទឹក​ភ្នែក​​លើ​ឆាក The Voice ពេល​ច្រៀង​​ចម្រៀង​សុំសន្តិភាព​សម្រាប់​ប្រទេស​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Youtube The Voice 2016
​​