Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

ក្នុង​រយៈពេល ៧​ឆ្នាំ​ដើរ​លើ​វិថី​តែ​មួយ​ជាមួយ​សមាជិក T-ara តារា​មុខ​ស្រស់ Jiyeon បាន​រក​ឃើញ​កំហុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​នាង​អស់​សង្ឃឹម​ពី​ខ្លួន​ឯង។

 

Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

 

ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី GanGee លេខ​ចេញ​ផ្សាយ​ខែ​មីនា ឆ្នាំ ២០១៦ តារា​ចម្រៀង​និង​សម្ដែង Jiyeon មាន​ឱកាស​បើក​ចិត្ត​និយាយ​ពី​ពេល​វេលា​​ដើរ​លើ​ផ្លូវ​តែ​មួយ​ជាមួយ T-ara ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​មួយ​របស់ K-pop។ “អនុស្សាវរីយ៍​ដែល​គួរ​ឲ្យ​ចង​ចាំ​បំផុត​ចាប់​តាំង​ពី​ខ្ញុំ​ចូល​ក្រុម​នោះ​គឺ​នៅ​ពេល​ពួក​យើង​ជាប់​លេខ​ជា​លើក​ដំបូង​នៅ​លើ​តារាង​ចម្រៀង​ជាមួយ​បទ “Bo Peep Bo Peep”។ ខ្ញុំ​នៅ​ចាំ​ច្បាស់​ថា​នោះ​គឺ​ថ្ងៃ​ទី ១ ខែ​មករា​ឆ្នាំ ២០១០”។

 

Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

 

ទន្ទឹម​នឹង​កេរ្តិ៍​ឈ្មោះ​ដែល​ទទួល​បាន Jiyeon ក៏​មាន​ការ​ស្ដាយ​ក្រោយ​មិន​តិច​ដែរ។ តារា​ស្រី​កើត​ឆ្នាំ ១៩៩៣ ចែក​រំលែក៖ “ក្នុង​នាម​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​មាន​តួនាទី​ក៏​ដូច​ជា​រូបភាព​ផ្សេង​គ្នា​ដើម្បី​បង្ហាញ​ចេញ​មក។ ខ្ញុំ​ធ្លាប់​គិត​ថា ខ្លួន​គួរ​តែ​ធ្វើ​អ្វី​ដែល​គួរ​ធ្វើ។ ខ្ញុំ​យល់​ថា​ខ្ញុំ​ជាប់​គាំង​ក្នុង​តួនាទី​ជា “ប្អូន​ពៅ​របស់ T-ara”។ បន្ទាប់​មក​ ខ្ញុំ​បាន​ភ្ញាក់​រលឹក​ថា​មិន​គួរ​ធ្វើ​ដូច​នេះ។ ខ្ញុំ​នៅ​ក្មេង នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ចង់​ធ្វើ។ ខ្ញុំ​នឹង​បង្ហាញ​ជ្រុង​ដទៃ​ទៀត​របស់​ខ្លួន”។

 

Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

 

ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​នឹង​មិត្ត​រួម​ក្រុម​​ក៏​ដូច​ជា​វិបត្តិ​ផ្ទាល់​ខ្លួន ប្អូន​ពៅ​របស់ T-ara ដក​ស្រង់​បាន​មេរៀន​ជា​ច្រើន។ តួ​រឿង “Dream High” បាន​ឲ្យ​ដឹង​ថា៖ “ចាប់​តាំង​ពី​ពេល​បង្ហាញ​មុខ​មក ខ្ញុំ​គឺ​ពិត​ជា​រវល់​ខ្លាំង​ណាស់។ ពិត​ប្រាកដ​ណាស់​នៅ​ពេល​ដែល​ជួប​រឿង​អាស្រូវ ខ្ញុំ​គ្មាន​ការងារ​ច្រើន​ធ្វើ​ហើយ​ក៏​ធ្លាប់​នឹក​ស្ដាយ​ក្រោយ​ដែរ។ តែ​បទ​ពិសោធន៍​ទាំង​នេះ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​សូត្រ​បាន​រឿង​មិន​តិច​ដែរ”៕

 

Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

 

ចុចអាន៖2NE1 ត្រូវ​ក្រុម​ចម្រៀង​ជំនាន់​ក្រោយ​​បំបែក​កំណត់ត្រា​បាន​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing