ហេង នរៈ​កក្កដា បោះ​ទុន​ ២ម៉ឺន​ដុល្លារ​បើក​ជំនួញ​ថ្មី

លោក ហេង នរៈកក្កដា បាន​បង្ហើប​​ប្រាប់ Sabay ថា ហាង​លក់​សំលៀក​បំពាក់​​​របស់​ខ្លួន និង​ត្រៀម​សម្ពោធ​​​​ក្រោយ​ចូល​​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ​​ដែល​ចំ​ណាយ​ទុន​រហូត​ដល់​ ២ម៉ឺន​ ដុល្លារ។

 

ហេង នរៈ​កក្កដា បោះ​ទុន​ ២ម៉ឺន​ដុល្លារ​បើក​ជំនួញ​ថ្មី

 

“​ទម្រាំ​ចេញ​មក​ប៉ុណ្ណឹង​ខ្ញុំ​ចំណាយ​ពេល​យូរ​គួរ​សម​សម្រាប់​សិក្សា​ពី​វា ហើយ​ហាង​លក់​សំលៀក​បំពាក់​ខ្ញុំ​ហ្នឹង គឺ​ត្រៀម​បើក​សម្ពោធ​នៅ​ក្នុង​ខែ​មេសា​ហ្នឹង​ហើយ​ចំណែក​ឯ​ទីតាំង​គឺ​ស្ថិត​នៅ​ម្ដុំ​ គិរីរម្យ សម្រាប់​ឈ្មោះ​ហាង​គឺ​​ខ្ញុំ​មិន​ទាន់​ចង់​បញ្ចេញ​នោះ​ទេ”​ កក្កដា លើក​ឡើង។

 

លោក​បន្ត​ទៀត​ថា ទោះ​បី​ទី​ផ្សារ​សំលៀក​បំពាក់​​នៅ​កម្ពុជា​ចង្អៀត​បន្តិច​ក៏​ដោយ តែ​ការ​រំពឹង​ទុក​នៃ​ភាព​ជោគជ័យ​ គឺ​មាន​ច្រើន​គួរ​សម​ព្រោះ​ថា​យុវវ័យ​កម្ពុជា​ចាប់​ផ្ដើម​យល់​បាន​ច្រើន​ពី​របៀប​ស្លៀក​ពាក់ និង​ការ​ជ្រើស​រើស​​សំលៀក​បំពាក់​ក៏​ដូច​ជា​គ្រឿង​អលង្ការ​មក​តុប​តែង​ខ្លួន។ ដូច្នេះ លោក​មាន​គម្រោង នាំ​ចូល​​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​ពិត​ប្រាកដ​របស់​យុវវ័យ។

 

ហេង នរៈ​កក្កដា បោះ​ទុន​ ២ម៉ឺន​ដុល្លារ​បើក​ជំនួញ​ថ្មី

 

វិល​មក​ការ​មើល​ការ​ខុស​ត្រូវ​ហាង​វិញ​​នោះ​ កក្កដា ប្រាប់​ថា អាច​នឹង​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់​បើ​ពេល​ណា រវល់​ខ្លាំង​បង​ស្រី​របស់​លោក​នឹង​មើល​ការ​ខុស​ត្រូវ​ជំនួស​វិញ។សំលៀក​បំពាក់​នៅ​ក្នុង​ហាង​​ទាំង​អស់​គឺ​​ត្រូវ​បាន​នាំ​ចូល​មក​ពី ថៃ ហុងកុង​ និង​ កូរ៉េ ជា​ដើម ព្រោះ​ថា​ប្រទេស​ទាំង​នោះ​​សុទ្ធ​សឹង​ជា​ប្រទេស​ដែល​មាន​​​​ម៉ូដ​សំលៀក​​បំពាក់ និង​គ្រឿង​អលង្ការ​ស្អាតៗ និង​ត្រូវ​ចិត្ត​យុវវ័យ​ កក្កដា បន្ថែម៕

 

អត្ថបទ៖ SAMEDY