មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី​២

ភ្នំពេញ: ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្នើ​ដល់​សាកលវិទ្យាធិការ នាយក នាយិកា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ និង​ឯកជន ចាត់តាំង​ក្រុមការងារ​រៀបចំ និង​ចូលរួម​ការតាំងពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ក្នុង​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​មហោស្រព​នេះ ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ជំរុញ​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​កាន់តែ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​លើ​ការសិក្សា ការបណ្ដុះបណ្តាល​វិជ្ជាជីវៈ និង​ការស្រាវជ្រាវ​មុខជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​មុខជំនាញ​ដ៏​មាន​សក្តានុពល​សម្រាប់​ចូលរួមចំណែក​ការអភិវឌ្ឍ​ប្រទេស​ទាំងមូល​ឲ្យ​បាន​រីកចម្រើន​។

មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី​២