រាយខ្សែលួស ចរន្ត​អគ្គិសនី​ ឆក់​កណ្តុរ បែរ​ជាឆក់​ មនុស្សស្លាប់

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ទៅ​នេសាទ​ត្រី​ពេល​យប់ ដើរ​កាត់​តាម​ដីចម្ការ​គេ ហើយ​ជាន់​ខ្សែលួស​ ដែល​ម្ចាស់​ចម្ការ​រាយ​ត​ចរន្តអគ្គិស​នី​ ឆក់​កណ្តុរ​ការពារ​ កុំឱ្យ​ចូល​ស៊ី​បន្លែ បណ្តាល​ឱ្យ​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០១ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ ចម្ការ​ខាត់ណា ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ហ៊ិ​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ម្ចាស់​ចម្ការ ដែល​ជា​អ្នក​រាយ​ខ្សែ​លួស​ត​ចរន្តអគ្គិសនី​ឆក់​កណ្តុរ​ឈ្មោះ​ឌី ដឹប ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ មិនដឹង​ម៉ោង ម្ចាស់​ចម្ការ​ឈ្មោះ​ឌី ដឹប បាន​ទៅ​រាយ​ខ្សែលួស​ត​ចរន្ត​អគ្គិ​នី ដើម្បី​​ឆក់​កណ្តុរ កុំឱ្យ​ចូល​ស៊ី​បន្លែ​របស់​ខ្លួន ហើយ​ដើរមក​ដេក​នៅផ្ទះ​ដោយ​មិន​បាន​ចាំ​មើល​ទេ ។ លុះដល់​ម៉ោងជាង​៣​ទៀប​ភ្លឺ ទើប​មានការ​ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​ឈ្មោះ​ហ៊ិ​ន វិចិត្រ ទៅ​ឆក់​ត្រី​នៅ​អូរ​ក្រោយ​ផ្ទះ ហើយ​បាន​ដើរ​កាត់​ដីចម្ការ​របស់​ឈ្មោះ​ឌី ដឹប ក៏​ជាន់​ខ្សែលួស ដែល​ម្ចាស់​ចម្ការ​ត​ចរន្តអគ្គិសនី​ឆក់​កណ្តុរ​នោះ បណ្តាល​ឱ្យ​ឆក់​ស្លាប់ ។ លុះដល់​វេលា​ម៉ោង​ខាងលើ ម្ចាស់​ចម្ការ​មក​មើល​បន្លែ ទើប​ដឹង​ថា មាន​មនុស្ស​ឆក់​ស្លាប់ ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ៕

រាយខ្សែលួស ចរន្ត​អគ្គិសនី​ ឆក់​កណ្តុរ បែរ​ជាឆក់​ មនុស្សស្លាប់
រាយខ្សែលួស ចរន្ត​អគ្គិសនី​ ឆក់​កណ្តុរ បែរ​ជាឆក់​ មនុស្សស្លាប់
រាយខ្សែលួស ចរន្ត​អគ្គិសនី​ ឆក់​កណ្តុរ បែរ​ជាឆក់​ មនុស្សស្លាប់
រាយខ្សែលួស ចរន្ត​អគ្គិសនី​ ឆក់​កណ្តុរ បែរ​ជាឆក់​ មនុស្សស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត