រថយន្តគ្មានមនុស្ស បើកដំណើរការ ដែលបំពាក់ដោយ Google បុករថយន្ត ដឹកអ្នកដំណើរ សំណាងល្អ គ្មាននរណា ម្នាក់រងរបួស

ប៊ីប៊ីស៊ី៖ រថយន្តដែលបានបំពាក់ប្រព័ន្ធដំណើរការ ដោយមិនចាំបាច់ មានមនុស្សបើក ដោយក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍មកថា បានបុកនឹងរថយន្ត ដឹកអ្នកដំណើរ មួយនៅរដ្ឋ កាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក តែសំណាងណាស់ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា វាជាលើកដំបូង ហើយដែលមាន ព័ត៌មានចុះផ្សាយថា រថយន្តដែលបំពាក់ នូវប្រព័ន្ធដំណើរការ ដោយក្រុមហ៊ុន អ៊ីនធើរណេតយក្ស (Google) ហើយបានបុក នឹងរថយន្តដឹក អ្នកដំណើរមួយ នៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយមិនបង្កឲ្យមាន គ្រោះថ្នាក់ដល់អ្នកដំណើរ សូម្បីតែមួយនាក់ ។

ក៏ប៉ុន្តែជុំវិញបញ្ហានេះ ត្រូវបានក្រសួង ទោចក្រយានយន្ត រដ្ឋកាលីហ្វ័រនីញ៉ា (DMV) បានជួបពិភាក្សាគ្នាផងដែរ ដោយកំណត់ទៅលើ ទីតាំងដែលរងគ្រោះថ្នាក់ ដោយករណីបុកគ្នា រវាងរថយន្ត ដឹកអ្នកដំណើរ និងរថយន្តដែលបំពាក់ ប្រព័ន្ធដោយ Google ។

គួររំលឹកថា ហេតុការណ៍នៃការបុកគ្នា រវាងរថយន្ត ដឹកអ្នកដំណើរ មួយគ្រឿង និងរថយន្តដែល បានបំពាក់ប្រព័ន្ធ ដំណើរការដោយ Google នៅថ្ងៃទី១៤ ខែកុម្ភៈ កន្លងមកនេះ ដោយការ បើកបរ ក្នុងល្បឿង ៣គីឡូម៉ែត្រ/ម៉ោង ហើយបានបុកចំពីមុខ រថយន្តដឹកអ្នកដំណើរ មួយគ្រឿង ដែលកំពុងបើកបរ ក្នុងល្បឿន ២៤គីឡូម៉ែត្រ/ម៉ោង ។

អ្វីដែលគេបានដឹងច្បាស់នោះ ការបុកគឺស្ថិតនៅ ក្បែរនឹងស្នាក់ការ កណ្តាលរបស់ Google តែម្តង ៕