ថ្នាំពន្លូតកូន ត្រូវបានគេរកឃើញថា វាមានឥទ្ធិពលទៅលើ ការទប់ស្កាត់រោគ មហារីកសុដន់

គូនមីង៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ថ្នាំពន្លូតកូន ដែលគេធ្លាប់ប្រើប្រាស់ឈ្មោះថា Mifepristone (MIF) ត្រូវបានរកឃើញថា វាមានឥទ្ធិពលប្រឆាំង នឹងរោគមហារីក ក្នុងនោះមានរោគ មហារីកសុដន់ (TNBC) ។

យោងតាមការ ស្រាវជ្រាវដោយវិទ្យាស្ថាន Liu Rong គូនមីងផ្នែកជំងឺឆ្លងវិទ្យា នៅក្រោមចំណុះការិយាល័យ សិក្សាវិទ្យាសាស្ត្រចិន បានបញ្ជាក់ថា MIF វាធ្វើឲ្យកោសិកាមហារីក សុដន់ដែលដាក់បណ្តុះ នៅលើសត្វកណ្តុរ និងកាត់បន្ថយនូវមហារីកសុដន់ ។

Liu បានបញ្ជាក់ថា MIF វាធ្វើឲ្យកោសិកា មហារីករួមតូច ដែលគេហៅថាមូលេគុល RNA ។

Liu បានបញ្ជាក់ថា "ការរកឃើញរបស់ពួកយើង អាចផ្តល់នូវយុទ្ធសាស្ត្រថ្មី សម្រាប់ជួយក្នុងការព្យាបាល ទៅលើរោគមហារីកសុដន់" ៕