Miley Cyrus ពាក់អាវ​សំណាញ់​បញ្ចេញ​ក្បាល​សុដន់​ ពេល​ដើរ​ផ្សារ​ជាមួយ​ម្ដាយ

មួយ​រយៈ​ចុងក្រោយ​តារា​ចម្រៀង Miley Cyrus ហាក់​ស្ងប់ស្ងាត់​មិន​សូវ​ចេញ​មុខ​មាត់ បន្ទាប់​ពី​នាង​និង​អតីត​មិត្ត​ប្រុស​  Liam Hemsworth ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​តារា​ស្រី​វ័យ​មិន​ស្ងាត់​ឡើយ​រឿង​ដើរ​ទិញ​ខោអាវ។

 

 

Miley Cyrus ពាក់អាវ​សំណាញ់​បញ្ចេញ​ក្បាល​សុដន់​ ពេល​ដើរ​ផ្សារ​ជាមួយ​ម្ដាយ

 

នៅ​សប្ដាហ៍​នេះ ម្ចាស់​បទ​ “Wrecking Ball” ត្រូវ​បាន​គេ​លួច​ថត​បាន​ពេល​កំពុង​ដើរ​ផ្សារ​​នៅ​​ទីក្រុង​ញីវយ៉ក​ ក្នុង​ឈុត​សំលៀកបំពាក់​យាង​សិចស៊ី។ Miley បាន​ពាក់​អាវ​សំណាញ់​​ពណ៌​ស​បង្ហាញ​នៅ​ក្បាល​សុដន់​ទាំង​សង​ខាង ធ្វើ​ឲ្យ​អ្នក​ដើរ​ទិញ​អីវ៉ាន់​ផ្សេង​ទៀត​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។​

 

​យ៉ាងណាក្ដី តារា​វ័យ​ក្មេង​រូប​នេះ​មិន​ខ្វល់​​រឿង​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ ព្រោះ​នាង​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត។ អម​ជាមួយ​អាវ​សិចស៊ី​នេះ Miley បាន​ពាក់​ខោ​ខៅប៊ូវ​ចង្កេះ​វែង​​​ ចង​សក់​ឡើង​លើ​និង​ដើរ​​​ជាមួយ​ម្ដាយ​អ្នកស្រី Tish៕

 

Miley Cyrus ពាក់អាវ​សំណាញ់​បញ្ចេញ​ក្បាល​សុដន់​ ពេល​ដើរ​ផ្សារ​ជាមួយ​ម្ដាយ

 

ចុចអាន៖​ប្រភព​ប្រាប់​ថា Miley Cyrus និង ​Liam Hemsworth ពិត​ជា​ភ្ជាប់​ពាក្យ​ម្ដង​ទៀត​មែន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror​​​