Justin Bieber ទទួល​បាន​កាដូ​​រូប​ក្រមួន​ខ្លួន​ឯង​ពី​សារមន្ទីរនៅ​​ថ្ងៃ​ខួប​កំណើត

សារមន្ទីរ​ក្រមួន​ Madame Tussauds Las Vegas បាន​បើក​បង្ហាញ​រួប​ក្រមួន​ថ្មី​របស់​តារា​ចម្រៀង​កាណាដា​ Justin Bieber កាល​ពី​ថ្ងៃ​ទី ១ ខែ មិនា​ត្រូវ​នឹង​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ​២២​ឆ្នាំរបស់​តារារូប​នេះ​​ផ្ទាល់​តែម្ដង។

 

 

Justin Bieber ទទួល​បាន​កាដូ​​រូប​ក្រមួន​ខ្លួន​ឯង​ពី​សារមន្ទីរនៅ​​ថ្ងៃ​ខួប​កំណើត

 

សម្រាប់​រូប​ក្រមួន​នេះ​ក៏​អាច​ចាត់​ទុក​ជា​កាដូ​សម្រាប់ Justin​និង​អ្នក​គាំទ្រ​របស់​គេ​​ក្នុង​ថ្ងៃ​កំណើត​ផង​ដែរ។​ រូប​នេះ​​បាន​ច្នៃ​ដូច​ម្ចាស់​ដើម​បេះបិទ ដែល​រួមមាន​​​រូប​សាក់​ជាង​៥០​​​ដែល​មាន​លើ​ខ្លួនBieber ។ ហើយ​វា​ក៏​បង្ហាញ​ពី​ខោ​ទ្រនាប់​ម៉ាក​ Calvin Klein និង​នាឡិកា ​Rolexពណ៌​មាន​ដែល​ម្ចាស់​បទ​ “Sorry”​ តែង​ពាក់។

 

បើ​តាម​ការ​​ធ្វើ​សន្និសីទ​រូប​ក្រមួន​នេះ​ ប្រើ​វិចិត្រករ​២០​នាក់​​និង​ធ្វើ​រយៈពេល​៣​ខែ​ ដោយ​ប្រើ​ទឹកប្រាក់​អស់​៣៥០ ០០០​ដុល្លារ។ អម​ជាមួយ​រូប​គេ​ក៏​បាន​ធ្វើ​​រូប​នំ​ខេក​កម្ពស់​៤​ជាន់​​ដែល​ច្នៃ​ដោយ​​លោក Cake Boss៕ តោះ​មើល​ទាំង​អស់​គ្នា​រូប​ក្រមួន​នេះ​ដូចJustin Bieber ប៉ុន្មាន​ភាគរយ​ដែរ?

 

Justin Bieber ទទួល​បាន​កាដូ​​រូប​ក្រមួន​ខ្លួន​ឯង​ពី​សារមន្ទីរនៅ​​ថ្ងៃ​ខួប​កំណើត

រូបពិត

ចុចអាន៖ ស្ដាប់ Justin Bieber ប្រាប់​​ពី​​​ន័យ​សាក់​​លើ​ខ្លួន​និង​ការ​​ប្រឹង​បិទបាំង​រូប​សាក់ Selena
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard