បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប

សៀមរាប៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយតំណាង អយ្យការនៃសាលាដំបូងខេត្តបានចូលបង្រ្កាបទីតាំង លក់ឆ្នោតដ៏ធំមួយនៅក្នុងក្រុម ហ៊ុនខូតែល (Coo Tel)ដោយឃាត់ខ្លួនមនុស្ស ចំនួន១៥នាក់និងដកហូតឧបករណ៍ពាក់ពន្ធ័មួយចំនួន។

ហេតុការណ៍នេះធ្វើឡើងនាល្ងាចថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦នៅទល់មុខមន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើទៅលើទីតាំងលក់ឆ្នោតចំនួនពីរកន្លែង ទី១ទីតាំងក្រុមហ៊ុនលក់ឆ្នោតខ្មែរ និងទី២ទីតាំង ក្រុមហ៊ុន ខូតែល ក្នុងក្រុមហ៊ុនលក់ឆ្នោតខ្មែរគឺបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់និងដកហូតសម្ភារៈប្រើប្រាស់ដែលពាក់ពន្ធ័និងល្បែងឆ្នោតមួយចំនួន។ ចំណែកទី២ ស្ថិតនៅទីតាំងរបស់ក្រុមហ៊ុនខូតែលបានឃាត់ខ្លួនជនជាប់សង្ស័យចំនួន១១នាក់ក្នុងនោះមាននាយករងក្រុមហ៊ុនម្នាក់និងដកហូតសម្ភារៈប្រើប្រាស់ដែលពាក់ពន្ធ័មួយចំនួនដែលរួមមានកុំព្យូរទ័រចំនួន១៥គ្រឿងម៉ាស៊ីនព្រីនកន្ទុយលេខ១គ្រឿងផ្ទាំងលទ្ធផលឆ្នោតចំនួន៩ផ្ទាំងអត្តសញ្ញាណប័ណ្ណបុគ្គលិកក្រុមហ៊ុនចំនួន១០និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ។

ជនសង្ស័យចំនួន១១នាក់ដែលឃាត់ខ្លួនពីក្រុមហ៊ុនខូតែល ក្រោយពេលសាកសួរ ពួកគាត់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុននេះ។ ដោយឡែកជនសង្ស័យចំនួន៤នាក់ទៀត ជាអ្នកដើរលក់ឆ្នោតនៅក្នុងខេត្តឲ្យក្រុមហ៊ុនឆ្នោតខ្មែរខាងលើ៕

បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប
បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប
បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប
បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត