បុរសវ័យចំណាស់ ទះកំផ្លៀង នារីមានផ្ទៃពោះម្នាក់ លើឡានក្រុង ដោយសារនាង ប្រកែកមិនព្រមឲ្យកន្លែង ទៅគាត់អង្គុយ (មានវីដេអូ)

ចិន៖ វីដេអូមួយបង្ហាញពីបុរសវ័យចំណាស់ម្នាក់ ទះកំផ្លៀងនារីមានផ្ទៃពោះ ដោយសារតែនាងប្រកែក មិនព្រមឲ្យកន្លែងអង្គុយ។

នៅក្នុងវីដេអូដែលថតបាន ដោយកាម៉េរាសុវត្ថិភាព នៅលើឡានក្រុងនោះ បានបង្ហាញថា មានមនុស្សជាច្រើនឈរកកកុញគ្នា​ ដោយសារតែគ្មានកន្លែងអង្គុយ។ ចំពោះបុរសវ័យចំណាស់ វ័យ៧០ឆ្នាំ ម្នាក់ បានធ្វើការឈ្លោះប្រកែកយ៉ាងខ្លាំងៗ ជាមួយនារីមានផ្ទៃពោះ៣ខែ ដោយហេតុតែនាងរឹងទទឹង​ មិនឲ្យកន្លែងអង្គុយទៅគាត់ ក្នុងចំណោមហ្វូងមនុស្សជាច្រើន។

មួយស្របក់ក្រោយមក អ្នកដំណើរផ្សេងទៀត ក៏ផ្តល់កន្លែងអង្គុយនៅចំពីមុខកៅអីអង្គុយរបស់នារីមានផ្ទៃពោះឲ្យទៅគាត់។ យ៉ាងណាមិញ ជម្លោះនៅតែមិនបានបញ្ចប់ បុរសវ័យចំណាស់រូបនោះ បានចង្អុលមុខនារីរងគ្រោះចំៗ និងថែមទាំងទះកំផ្លៀងនាងថែមទៀតផង ដោយសារតែនាងព្យាយាមនិយាយដដែលៗ ឲ្យបុរសវ័យចំណាស់នោះ ឈប់និយាយជាមួយនាង។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងនៅលើឡានក្រុងមួយ ក្នុងទីក្រុង Kunming  ខេត្ត Yunnan ប្រទេសចិន៕ វីដេអូខាងក្រោម៖

បុរសវ័យចំណាស់ ទះកំផ្លៀង នារីមានផ្ទៃពោះម្នាក់ លើឡានក្រុង ដោយសារនាង ប្រកែកមិនព្រមឲ្យកន្លែង ទៅគាត់អង្គុយ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត