NASA ចាប់ផ្តើមផលិតយន្តហោះ ទំនើបសំឡេងស្ងាត់ ប្រើថវិកាអស់ប្រមាណ ២០លានដុល្លារ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាស សហរដ្ឋអាម៉េរិក ហៅកាត់ NASA បានប្រកាសឲ្យដឹង កាលពីថ្ងៃចន្ទថា សម្រាប់ការផលិតនូវ យន្តហោះទំនើប ដែលមិនឲ្យលាន់ សំឡេងរំខានខ្លាំងនោះ ត្រូវ ចំណាយប្រាក់អស់ប្រមាណ ២០លានដុល្លារឯណោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ថា ទីភ្នាក់ងារអវកាស សហរដ្ឋអាម៉េរិក ពិតជាបានប្រកាសអំពី ការផលិតយន្តហោះទំនើប ដែលមិនឲ្យមានលាន់ សំឡេងរំខានខ្លាំងដូច យន្តហោះសព្វថ្ងៃនោះទេ ហើយការផលិតនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចត្រូវបានថវិកាអស់ប្រហែល ២០លានដុល្លារសហរដ្ឋអាម៉េរិក ។

លោក Charles Bolden រដ្ឋបាលគ្រប់គ្រងអង្គការណាសា បានប្រកាស នៅក្នុងវេទិកាអាកាសចរណ៍ជាតិ ដែលបានរៀបចំឡើង នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រលានយន្តហោះជាតិ

Arlington និង Virginia ថា ទីភ្នាក់ងាររបស់លោក បានសំរាំងយកក្រុមមួយ ដែលដឹកនាំដោយមេបញ្ជាការ Lockheed Martin ដើម្បីរចនាម៉ូដ និងរៀបចំផលិតយន្តហោះ ដែលប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើប ដោយគ្មានសម្លេងរំខាន ហើយការផលិតនេះប្រើពេល១៧ខែ ។

លោក Bolden បានបញ្ជាក់ថា "ថ្ងៃនេះ NASA និយាយអំពីកិច្ចការរបស់ខ្លួន ដើម្បីឲ្យដឹងច្បាស់អំពី ការហោះហើរមួយនេះ ដែលវាប្រកបដោយសុវត្ថិភាព និងស្ងាត់ល្អ ហើយវាជាការផលិតឡើង ស្របពេលដែលការផលិត យន្តហោះមានល្បឿន កាន់តែលឿន ហើយក៏មានបំពាក់នូវ ប្រព័ន្ធការពារ អាកាសចរណ៍ទៀតផង" ៕