ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖  សេចក្តីរាយការណ៍​ឱ្យ​ដឹងថា នាព្រឹកថ្ងៃទី​០២ មីនា ២០១៦ នេះ ស្ថិតនៅ​មុខ​តុលាការ​កំពូល មាន​ក្រុម​ស្ត្រីបឹង​កក់​​ជាង​២០នាក់ ​​បានប្រមូលផ្តុំគ្នា​ឈរស្រែក​តវ៉ា និង​ខ្លះកាន់បដា​ ខណៈ​​ដែល​​តំណាង​របស់ពួកគាត់​១៣​នាក់​បានចូល​ក្នុងបន្ទប់​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​​ជំទាស់​ បន្ទាប់​ពី​សាលា​ដំបូង​បានចោទ​ប្រកាន់​ និងផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ចំនួន​២ឆ្នាំកន្លះ ដោយ​ចោទ​ពីបទ​ «​កាន់​កាប់​ខុសច្បាប់​អចលន​វត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំង​មន្ត្រី​កាន់​កាប់​សាធារណៈ​កាលពី​ឆ្នាំ​២០១២» ដែល​ត្រូវ​តុលាការ​កាត់​ត្រឹម​១ខែ១ថ្ងៃ​ នាពេលកន្លងមក ។